Nejlepší skladby od interpreta Ros Sereysothea
Texty
រាត្រីភ្លឺថ្លា តារារយពាន់
ដួងខែសុវណ្ណចែងចាំង លើមែករុក្ខា
វាយោបោយបោក បក់យកទាំងក្លិន
បុប្ផាក្រអូប ជាប់នាសា ដូចស្នេហាយើងថ្មោងថ្មី
បងមើលនោះន៎!! សាគររលេញ
រលកប្រដេញភ្លឺថ្លា ដូចដុំពេជ្រច្នៃ
បក្សីបក្សាសប្បាយពេកក្រៃ
ក្រោមចន្ទពេញបូណ៌រមី ជាសាក្សីនៃស្នេហ៍យើង
អូនស្រឡាញ់បង
ស្រឡាញ់ពេញចិត្ត
មានក្រមិនគិត រូបកាយនិងជីវិត
បូជា ជូនបងមួយ
កុំភរអូនណា៎! ណា៎!ប្រុសពីសី
តិចលោមានថ្មី ធ្វើឱ្យស្រីទុក្ខព្រួយ
មិនបានទេបង សូមប្រាប់ឱ្យហើយ
កុំភ្លេចដៃធ្លាប់កើយ កុំភ្លេចខ្នើយយើងធ្លាប់គេង
អូនស្រឡាញ់បង
ស្រឡាញ់ពេញចិត្ត
មានក្រមិនគិត រូបកាយនិងជីវិត
បូជា ជូនបងមួយ
កុំភរអូនណា៎! ណា៎!ប្រុសពីសី
តិចលោមានថ្មី ធ្វើឱ្យស្រីទុក្ខព្រួយ
មិនបានទេបង សូមប្រាប់ឱ្យហើយ
កុំភ្លេចដៃធ្លាប់កើយ កុំភ្លេចខ្នើយយើងធ្លាប់គេង
Written by: ហេ ជុសិក និង ហាក់ ឆៃហុក