Kredity

PERFORMING ARTISTS
Ros Sereysothea
Ros Sereysothea
Performer
COMPOSITION & LYRICS
វ៉ោយ ហូរ
Songwriter
PRODUCTION & ENGINEERING
The Cambodian Vintage Music Archive Inc
The Cambodian Vintage Music Archive Inc
Producer

Texty

ពេលព្រឹកព្រលឹម ញញឹមសែនស្រស់
ត្រូវនឹងសម្រស់ ធម្មជាតិព្រៃភ្នំ
បុប្ផាឈើព្រៃ ខៀវខ្ចីសុខុម
សមខ្លួនក្រមុំ សប្បាយរកគ្មាន
ទឹកអូរយាវដាវ ខោអាវធ្លាប់គក
ធ្លាប់ងូតធ្លាប់លង់ ធ្លាប់ក្បង់ស្រព្វប្រាណ
ថ្ងៃនេះចិត្តខ្ញុំ ចំលែកប្លែកបាន
សូមអ្នកជួយស្មាន ស្ទង់ចិត្តខ្ញុំផង
ខ្ញុំស្រឡាញ់គេ ទ្វេមួយជាបី
តើគេបេត្តី ខ្ញុំវិញទេបង
ចិត្តអើយរែងខ្វល់ អំពល់កន្លង
មិនគួរចំណង ចងចិត្តដល់ម្លឹងអើយ
អស់លោកអ្នកតា ព្រៃភ្នំទាំងឡាយ
ខ្ញុំសូមថ្វាត់ថ្វាយ ជូនជាដំណឹង
ខ្ញុំស្រឡាញ់គេណាស់ ស្ទើរបាត់ព្រលឹង
មេត្តាជួយដឹង ជួយឮខ្ញុំផង
ទោះស្លាប់ក៏ដោយ សូមអោយជួបគ្នា
មុឺនសែនវេទនា ក៍នៅតែផ្សង
សូមជួបជាតិនេះ កុំបីកន្លង
ជួបជាគូគ្រង់ លុះអវសាន្តអើយ
Written by: វ៉ោយ ហូរ
instagramSharePathic_arrow_out