Kredity
Texty
រាត្រីស្ងាត់
ខ្យល់ផាយផាត់ តាមដងស្ទឹង កំព្រា
ស្ទឹងដែលថ្លាឆ្វង់ ឆ្លុះភក្ត្រា
ឥឡូវក្លាយជា ល្អក់ខ្មៅ
ស្នេហ៍ ព្រាត់ហើយ
ស្ទឹងបានឆ្លើយ ប្រាប់ចិត្តសោកហ្មងសៅ
អនុស្សាវរីយ៍ ដែលបានដៅ
ឋិតក្នុងជម្រៅ ទ្រូងរៀម
ដូចចុងកាំបិត ចិតទ្រូងឯង
អស់ពាក្យអ្វីថ្លែង នៅស្ងាត់ស្ងៀម
សំងំឱបតែ ក្តីទុក្ខគ្រាំក្រៀម
អស់ហើយសេចក្តី សង្ឃឹម
ស្ទឹងកំព្រា
យើងបែកគ្នា ស្ទឹងក៏លែងញញឹម
ផ្ទៃមេឃចុះអ័ព្ទ ភ្លៀងរលឹម
ជាក្តីសង្ឃឹម ឥតន័យ
ដូចចុងកាំបិត ចិតទ្រូងឯង
អស់ពាក្យអ្វីថ្លែង នៅស្ងាត់ស្ងៀម
សំងំឱបតែ ក្តីទុក្ខគ្រាំក្រៀម
អស់ហើយសេចក្តី សង្ឃឹម
ស្ទឹងកំព្រា
យើងបែកគ្នា ស្ទឹងក៏លែងញញឹម
ផ្ទៃមេឃចុះអ័ព្ទ ភ្លៀងរលឹម
ជាក្តីសង្ឃឹម ឥតន័យ
Written by: Peou Sipho

