Nabízeno v

Texty

ខ្វល់ខ្វាយអ្វីម្លេះស្ទើរប្រេះឱរា
ព្រោះជឿវាចា ពិរោះគ្មានន័យ
បោកប្រាស់បញ្ឆោត ឱ្យភ្លេចស្មារតី
ទាល់តែស្រី ចាកផុតពីក្តីសុខសាន
គ្រាដើមស្មានថាគេស្នេហាពិត
គ្មានបែកបែរចិត្ត ស្មោះពិតនឹងប្រាណ
ឥឡូវខុសអស់ មិនដូចពាក្យស្មាន
ព្រោះគេច្រាន ក្រោយពេលបានស្គាល់ស្នេហា
នេះហើយឬអ្វី? សំដីពិត
ប្រុសប្រឌិត ដិតជាប់ក្នុងចិន្តា
អួតអាងថ្លែងសុទ្ធតែថ្នាក់ថ្នម
លោមកាយា លុះត្រាក្ស័យ
ខុសហើយជាតិនេះ ត្រិះរិះមិនដល់
បានជាអំពល់ ខ្វល់ក្នុងហរទ័យ
ចាំជាតិក្រោះចុះ សូមសាងជាថ្មី
ប្រុសអប្រីយ៍ ស្រីស្មាលាមិនឱ្យជួប
នេះហើយឬអ្វី? សំដីពិត
ប្រុសប្រឌិត ដិតជាប់ក្នុងចិន្តា
អួតអាងថ្លែងសុទ្ធតែថ្នាក់ថ្នម
លោមកាយា លុះត្រាក្ស័យ
ខុសហើយជាតិនេះ ត្រិះរិះមិនដល់
បានជាអំពល់ ខ្វល់ក្នុងហរទ័យ
ចាំជាតិក្រោះចុះ សូមសាងជាថ្មី
ប្រុសអប្រីយ៍ ស្រីស្មាលាមិនឱ្យជួប
Written by: Voy Ho
instagramSharePathic_arrow_out