album cover
ម្លប់សេដាកោះថ្មី
37
Worldwide
Skladba ម្លប់សេដាកោះថ្មី vyšla 25. prosince 2021 Cambodian Vintage Music Archive na albu អនុស្សាវរីយ៍ បាត់ដំបង ២
album cover
Datum vydání25. prosince 2021
ŠtítekCambodian Vintage Music Archive
Melodičnost
Akustičnost
Valence
Tanečnost
Energie
BPM151

Kredity

Texty

ឱ! ម្ចាស់ទូកអឺយ ចម្លងខ្ញុំផង
ខ្ញុំមានបំណង ទៅកាន់កោះថ្មី
ហួសក្បាលកោះប៉ែន បងឃើញផ្ទះស្រី
ផ្ទះក្បឿងខ្នងបី ក្រោមម្លប់សេដា
កាលពីឆ្នាំមុន ភ័ព្វបុណ្យយើងមាន
បានធ្វើសីលទាន ដង្ហែអង្គផ្កា
អូនស្ដាប់លោកទេស រឿងមទ្រីបា
រោងបុណ្យធម៌អាថ៌ មិនហ៊ានសួរស្រី
ច្រាំងអឺយ! កុំបាក់ ទម្លាក់រូបខ្ញុំ
ព្យុះអឺយ! កុំធំ ចាំទូកបុកដី
ទូកបងក៏តូច ច្រវាក៏ខ្លី
ចម្លងភក្តី ឱ្យបានជួបពៅ
ឱ! កោះសំរឹទ្ធ ខិតឱ្យជិតមក
ខ្សែទឹករលក បាក់ច្រាំងសែនជ្រៅ
ផ្គរលាន់គ្រុំៗ ដូចមាត់ម៉ុមហៅ
ថ្ងៃលិចផុតទៅ បងនៅឆ្ងាយស្រី
ច្រាំងអឺយ! កុំបាក់ ទម្លាក់រូបខ្ញុំ
ព្យុះអឺយ! កុំធំ ចាំទូកបុកដី
ទូកបងក៏តូច ច្រវាក៏ខ្លី
ចម្លងភក្តី ឱ្យបានជួបពៅ
ឱ! កោះសំរឹទ្ធ ខិតឱ្យជិតមក
ខ្សែទឹករលក បាក់ច្រាំងសែនជ្រៅ
ផ្គរលាន់គ្រុំៗ ដូចមាត់ម៉ុមហៅ
ថ្ងៃលិចផុតទៅ បងនៅឆ្ងាយស្រី
instagramSharePathic_arrow_out􀆄 copy􀐅􀋲

Loading...