Nejlepší skladby od interpreta Huoy Meas
Kredity
PERFORMING ARTISTS
Huoy Meas
Performer
COMPOSITION & LYRICS
Huoy Meas
Songwriter
Peou Sipho
Composer
PRODUCTION & ENGINEERING
CVMA
Producer
Texty
មើលទៅលើ ច័ន្ទរះភ្លឺមូលក្រឡង់
អូនខំផ្ចង់ ខំអើតឈោងចាប់មិនដល់
ឆ្ងាយអ្វីម៉្លេះ? បេះមិនបាន ប្រាណរែងខ្វល់
ផ្តាំតាមខ្យល់ ខ្យល់បក់ផាត់ទៅសែនឆ្ងាយ
អូនលើកហត្ថ បក់ហៅម្តេចច័ន្ទព្រងើយ?
មិនឆ្លងឆ្លើយ តោះតើយហាក់ដូចជិនណាយ
អូនសូមផ្ញើ បំណងនេះតាមច័ន្ទហើយ
ធម្មជាតិអឺយ! ជួយជាសាក្សីខ្ញុំផង
ខ្ញុំយំ ខ្ញុំសើចម្នាក់ឯង
ចំបែង ព្រោះមិនបានដូចបំណង
ចុះមកច័ន្ទ យកបណ្តាំខ្ញុំទៅផង
នេះម្តង ឱ្យស្រីបានស្បើយទុក្ខា
យប់យន់ហើយ ច័ន្ទអឺយ! ខ្ញុំគេងមើលអ្នក
ភ្លឺចាំងជាក់រស្មីរួមរឹតកាយា
អូនមានភ័ព្វបាននែបនិត្យនឹងច័ន្ទថ្លា
ត្រឹមវាចានឹងរស្មីនៃដួងច័ន្ទ
ខ្ញុំយំ ខ្ញុំសើចម្នាក់ឯង
ចំបែង ព្រោះមិនបានដូចបំណង
ចុះមកច័ន្ទ យកបណ្តាំខ្ញុំទៅផង
នេះម្តង ឱ្យស្រីបានស្បើយទុក្ខា
យប់យន់ហើយ ច័ន្ទអឺយ! ខ្ញុំគេងមើលអ្នក
ភ្លឺចាំងជាក់រស្មីរួមរឹតកាយា
អូនមានភ័ព្វបាននែបនិត្យនឹងច័ន្ទថ្លា
ត្រឹមវាចានឹងរស្មីនៃដួងច័ន្ទ
ត្រឹមវាចានឹងរស្មីនៃដួងច័ន្ទ
Writer(s): Huoy Meas
Lyrics powered by www.musixmatch.com