Nejlepší skladby od interpreta Huoy Meas
Kredity
PERFORMING ARTISTS
Huoy Meas
Performer
COMPOSITION & LYRICS
Huoy Meas
Songwriter
Sinn Sisamouth
Lyrics
PRODUCTION & ENGINEERING
CVMA
Producer
Texty
សង្ឃឹមថាបានរៀបការ នឹកមិនដល់សោះថា
ចិត្តគេឥតប្រណី លួងលោមបំផ្លាញអស់ព្រហ្មចារី
ឆ្អែតឆ្អន់ហើយធ្វើហីៗ ចោលឱ្យស្រីទឹកភ្នែក
ដឹងហើយថាគេអប្រិយ ប៉ុន្តែចិត្តចង្រៃ
នៅស្ម័គ្រមិនចង់បែក កម្មក្រាស់ម៉្លេះទេ ខ្ញុំចង់តែស្រែក
ចង់តែឆ្កៀលខ្វេះភ្នែកៗ ឱ្យផុតយល់ប្រុសព្រាន
ផ្លូវវែងរយពាន់ម៉ឺនយោជន៍ កេរ្តិ៍ខ្ញុំក្លិនអសោច
ប្រដូចមិនបាន មានតែក្តីមរណាជាស្ពាន
នាំចម្លងរូបខ្ញុំ បានដល់ត្រើយឋានសុខ
លាហើយៗៗ ថ្លើមជីវិតអូនអើយ! អូនកាត់ចិត្តទាំងទុក្ខ
ធ្វើបុណ្យដាក់បាតផ្សងបានក្តីសុខ
សូមកុំឱ្យជួបមុខៗ ប្រុសគ្មានចិត្តមេត្តា
លាហើយៗៗ ថ្លើមជីវិតអូនអើយ! អូនកាត់ចិត្តទាំងទុក្ខ
ធ្វើបុណ្យដាក់បាតផ្សងបានក្តីសុខ
សូមកុំឱ្យជួបមុខៗ ប្រុសគ្មានចិត្តមេត្តា
Written by: Huoy Meas, Sinn Sisamouth