Nejlepší skladby od interpreta Chhun Vanna
Texty
កុលាបមាសបង រៀមបំណងក្រេបលំអងបុប្ផា
ខ្វះអ្វីចំប៉ីចំប៉ា
ទេ! នុះជាផ្កា ឥតមានខ្លឹមសារសោះឡើយ
តើបងប្រាថ្នា លើបុប្ផាបែបណាទៅប្រុសអើយ?
រៀមប្រាថ្នាតែកុលាបមួយ
ខ្ញុំមិនធ្លោយ បណ្តោយតាមពាក្យកន្លង់
គឺជាកន្លង់នៅកំលោះទេ!ណា៎
ទើបហ៊ានវាចាណានួនល្អង
ខ្ញុំមិនហ៊ានខ្លាចប្រុសព្រានបំណង
លំអង ហើយហើរចោលទៅ
រៀមសូមចាប់ដៃ ភ្ជាប់និស្ស័យកុំបីថ្លៃបារម្ភ
យើងទាំងពីរសាងស្នេហ៍ឧត្តម
សាងសុខុមនៅក្នុងជីវិតតែមួយ
កុលាបមាសបង រៀមបំណងក្រេបលំអងបុប្ផា
ខ្វះអ្វីចំប៉ីចំប៉ា
ទេ! នុះជាផ្កា ឥតមានខ្លឹមសារសោះឡើយ
តើបងប្រាថ្នា លើបុប្ផាបែបណាទៅប្រុសអើយ?
រៀមប្រាថ្នាតែកុលាបមួយ
ខ្ញុំមិនធ្លោយ បណ្តោយតាមពាក្យកន្លង់
គឺជាកន្លង់នៅកំលោះទេ!ណា៎
ទើបហ៊ានវាចាណានួនល្អង
ខ្ញុំមិនហ៊ានខ្លាចប្រុសព្រានបំណង
លំអង ហើយហើរចោលទៅ
រៀមសូមចាប់ដៃ ភ្ជាប់និស្ស័យកុំបីថ្លៃបារម្ភ
យើងទាំងពីរសាងស្នេហ៍ឧត្តម
សាងសុខុម នៅក្នុង ជីវិត តែមួយ