Texty

ឱ!រាត្រីនៅហុងកុង
ចន្ទពេញវង់ លើមេឃា
តារារះពាស ពសុធា
រីអាកាស ក៏រងា
រងាញាប់ ញ័រកាយា
នាសមុទ្រ ទឹករលក
បក់បោកហួស លើជលសា
នាំឱ្យចិត្ត រឹតទុក្ខា
ស្រមៃនឹក ដល់ភក្ត្រា
នឹកវាចា ធ្លាប់សាសង
ឱ!ហុងកុងអើយ
ខ្ញុំលាហើយលា ទាំងក្ដីសៅហ្មង
តែខ្ញុំសូមផ្ញើបណ្ដាំ នឹងអ្នកផង
ថាកុំ នឿយណាយ
បន្តិចទៀត ខ្ញុំឃ្លាតទៅ
ចិត្តគួចនៅ នឹកសែនស្ដាយ
មិនចង់ឃ្លាត ឃ្លាតពីកាយ
មិនចង់ឆ្ងាយ ឆ្ងាយពីថ្លៃ
នឹកអាល័យ តែហុងកុង
បន្តិចទៀត ខ្ញុំឃ្លាតទៅ
ចិត្តគួចនៅ នឹកសែនស្ដាយ
មិនចង់ឃ្លាត ឃ្លាតពីកាយ
មិនចង់ឆ្ងាយ ឆ្ងាយពីថ្លៃ
នឹកអាល័យតែ ហុងកុង
Written by: Sinn Sisamouth
instagramSharePathic_arrow_out