Kredity
PERFORMING ARTISTS
Sinn Sisamouth
Performer
Ros Serey Sothea
Performer
Ros Sereysothea
Performer
COMPOSITION & LYRICS
Sinn Sisamouth
Songwriter
PRODUCTION & ENGINEERING
The Cambodian Vintage Music Archive Inc
Producer
Texty
អូននាងរាំ អូននាងរាំ
សមអីម្ល៉េះទេ
សមជាងគេ ចិត្តបងស្នេហ៍
ជាយូរមកហើយ
អូនមិនជឿ! អូនមិនជឿ!
សម្តីបងឡើយ
ទេ! អូនអើយ បងស្នេហ៍ហើយ
ថែមទាំងអាណិត
បើសិនបាន ប្រាណមកដៃបង
ថ្នមត្រកង អស់មួយជីវិត
អូនខ្លាចតែ ពាក្យប្រុសមិនពិត
បោកប្រាស់ចិត្ត ហើយបងដោះដៃ
បងសច្ចា ថាចិត្តស្មោះ
ទាំងស្រស់ញញឹម
តើសង្ឃឹម ឱ្យសង្ឃឹម
បានទេប្រុសថ្លៃ
សង្ឃឹមចុះ សង្ឃឹមចុះ
ណាស្រស់ចរណៃ
លុះដល់ក្ស័យ សូមភក្តី
ស្នេហ៍ស្រីនិងបង
អូននាងរាំ អូននាងរាំ
សមអីម្ល៉េះទេ
សមជាងគេ ចិត្តបងស្នេហ៍
ជាយូរមកហើយ
អូនមិនជឿ! អូនមិនជឿ!
សម្តីបងឡើយ
ទេ! អូនអើយ បងស្នេហ៍ហើយ
ថែមទាំងអាណិត
បើសិនបាន ប្រាណមកដៃបង
ថ្នមត្រកង អស់មួយជីវិត
អូនខ្លាចតែ ពាក្យប្រុសមិនពិត
បោកប្រាស់ចិត្ត ហើយបងដោះដៃ
បងសច្ចា ថាចិត្តស្មោះ
ទាំងស្រស់ញញឹម
តើសង្ឃឹម ឱ្យសង្ឃឹម
បានទេប្រុសថ្លៃ
សង្ឃឹមចុះ សង្ឃឹមចុះ
ណាស្រស់ចរណៃ
លុះដល់ក្ស័យ សូមភក្តី
ស្នេហ៍ស្រីនិងបង
Written by: Sinn Sisamouth

