Kredity
PERFORMING ARTISTS
Sinn Sisamouth
Performer
Pen Ran
Performer
COMPOSITION & LYRICS
Sinn Sisamouth
Songwriter
PRODUCTION & ENGINEERING
The Cambodian Vintage Music Archive Inc
Producer
Texty
ទើបតែប្រទះ ឃើញសម្រស់ថ្មី
គឺសម្រស់ស្រី ដែលបងប្រាថ្នា
សម្រស់ចម្លែក ប្លែកពីបុប្ផា
នៅក្នុងលោកា គ្មានទេព្រះអឺយ
បើថាកាត់សៀម ក៏ដូចមិនសម
បើថាខ្មែរចំ ក៏មិនមែនឡើយ
កាត់ចិនឬយួន មេត្តាអូនឆ្លើយ
ឱ្យបងបានល្ហើយ ពីចិត្តចម្ងល់
អូនជាកូនខ្មែរ អ្នកស្រែសុទ្ធសាធ
ដាំចេកត្រាវក្ដាត ហាលភ្លៀងហាលខ្យល់
ព្រឹកចេញពីផ្ទះ ប្រលប់ទើបដល់
បងអឺយ កុំឆ្ងល់នាំខ្វល់ចិត្តទេ
ដឹងហើយរឹតតែ ស្នេហ៍ហើយ អាណិត
រឹតតែពេញចិត្ត គ្មានខ្វះទេស្នេហ៍
កុំស្នេហ៍អូនអី នាំតែខ្មាសគេ
ចោលមិនបានទេ កុំប្រកែកអី
អូនជាកូនខ្មែរ អ្នកស្រែសុទ្ធសាធ
ដាំចេកត្រាវក្ដាត ហាលភ្លៀងហាលខ្យល់
ព្រឹកចេញពីផ្ទះ ប្រលប់ទើបដល់
បងអឺយ កុំឆ្ងល់នាំខ្វល់ចិត្តទេ
ដឹងហើយរឹតតែ ស្នេហ៍ហើយ អាណិត
រឹតតែពេញចិត្ត គ្មានខ្វះទេស្នេហ៍
កុំស្នេហ៍អូនអី នាំតែខ្មាសគេ
ចោលមិនបានទេ កុំប្រកែកអី
Written by: Sinn Sisamouth

