Nejlepší skladby od interpreta Ros Sereysothea
Kredity
Texty
បងអើយ! តើបងនៅទីឋានណា
ម្តេចឡើយ មិនឃើញថ្លៃមករករូបអូន
ក្នុងពេលយប់យន់ ស្ងាត់សូន្យ
អូនគេងម្នាក់ឯង ចំបែងរែងនឹក
រែងនឹក អាល័យ អាល័យ
ស្រម័យឃើញរូប ប្រុសស្នេហ៍ ប្រុសស្នេហ៍
នៅនែបនិត្យកៀកកិតជិតស្នេហ៍ ស្នេហ៍ស្នង
យប់ស្ងាត់ ងងិតមើលអ្វីមិនយល់
អូនខ្វល់ អំពល់ចិត្តសែនចំបែង
រាល់យប់អូនគេងម្នាក់ឯង
រងាដួងចិត្ត គ្មានបងនែបនិត្យ
រាត្រីសែនស្ងាត់ បងអើយ
អូនចាំចាំ បងមកឆ្លងឆ្លើយ
ប្រុសបងអើយ គឺបងនេះហើយ
អូនចាំលុះសូន្យ
យប់ស្ងាត់ ងងិតមើលអ្វីមិនយល់
អូនខ្វល់ អំពល់ចិត្តសែនចំបែង
រាល់យប់អូនគេងម្នាក់ឯង
រងាដួងចិត្ត គ្មានបងនែបនិត្យ
រាត្រីសែនស្ងាត់ បងអើយ
អូនចាំចាំ បងមកឆ្លងឆ្លើយ
ប្រុសបងអើយ គឺបងនេះហើយ
អូនចាំលុះសូន្យ
Written by: Kong Bunchhoeun, Sisamouth Sinn