Nejlepší skladby od interpreta Sinn Sisamouth
Kredity
PERFORMING ARTISTS
Sisamouth Sinn
Performer
COMPOSITION & LYRICS
Sinn Sisamouth
Songwriter
Texty
បើសិនជាបាន អូននៅជិតបង
នឹងបានឆ្លើយឆ្លង សាកសងសំដី
នឹងបានយល់នៅ ទឹកចិត្តភក្តី
បងសន្សំទាំងយប់ទាំងថ្ងៃ
ចំពោះស្រី ដោយក្តីស្នេហា
ពេលណារៀមបាន ខានយល់ភ័ក្រថ្លៃ
ពេលនោះហទ័យ រីងរៃខ្លោចផ្សា
ស្រម័យឃើញភ័ក្រ ជាក់ជាប់នេត្រា
ចង់តែវិលមកកជីវ៉ា
គ្រាន់ឱរ៉ាវៀមបានធូរស្បើយ
បើសិនជារូបបង
បាននួនល្អងកៀកកើយ
ម្លេះសមបងបានស្បើយ
ព្រលឺងអើយ ព្រលឹងនាងកុំសោកា
បើសិនជារូបបង
បាននួនល្អងកៀកកើយ
ម្លេះសមបងបានស្បើយ
ព្រលឺងអើយ ព្រលឹងនាងកុំសោកា
បើសិនបងបាន អូនមកនៅជិត
អូនអើយជីវិតវៀមបានភ្លឺថ្លា
រៀមសែនសប្បាយរស់ក្នុងលោកា
ចិត្តអស់ខ្វល់ពីរឿងស្នេហា
ព្រោះប្រាថ្នាបានដូចបំណង
បើសិនជាអូន នៅជិតបង
Si Te Rester Re Der Mour
Written by: Sisamouth Sinn