Nejlepší skladby od interpreta Sinn Sisamouth
Kredity
PERFORMING ARTISTS
Sinn Sisamouth
Performer
COMPOSITION & LYRICS
Uoy Heal
Lyrics
PRODUCTION & ENGINEERING
The Cambodian Vintage Music Archive Inc
Producer
Texty
មានប្រពន្ធមួយ គ្មានព្រួយ គិតតែរកសុី
ដល់ប្រពន្ធពីរ ខ្ញុំអ្ហើយ ស្ទើរឆ្គួតស្ទើរភ័យ
ព្រោះអួតប្រាប់នាង ថាខ្ញុំសេដ្ឋី
ដើម្បីរូបស្រី អស់អ្វី ខ្ញុំមិនខ្ចីស្ដាយ
ប្រពន្ធក្រោយក្មេង លេងខ្លួនចូលចិត្តហុឺហារ
សុំទិញវីឡា មាសពេជ្រដើរលេងសប្បាយ
បើមិនបានទេ គេដាក់មេផាយ
ទាល់តែសុីចាយ ទើបស្រីសុខចិត្តស្រឡាញ់
បាត់យូរប្រពន្ធ ដើមរក
ខ្ញុំភរថា mission ទៅអារញ្ញ
តាមពិតស្រីក្មេង គេឃាត់ស្រឡាញ់
ធ្វើឱ្យខ្ញុំខ្នាញ់ សឹងលេបទុកក្នុងឱរ៉ា
ប្រពន្ធមិនលែង មិនលែង មានតែយកថែម
ខ្មៅសស្រអែម មកចុះ ខ្ញុំយកអាសារ
ជំពាក់លុយគេ បានសងតែការ
ដាច់ខែកាលណា គេចផ្ទះថាទៅ mission
មានប្រពន្ធមួយ គ្មានព្រួយគិតតែរកសុី
ដល់ប្រពន្ធពីរ ខ្ញុំអ្ហើយ ស្ទើរឆ្គួតស្ទើរភ័យ
ព្រោះអួតប្រាប់នាង ថាខ្ញុំសេដ្ឋី
ដើម្បីរូបស្រីអស់អ្វី ខ្ញុំមិនខ្ចីស្ដាយ
ប្រពន្ធក្រោយក្មេង លេងខ្លួនចូលចិត្តហុឺហារ
សុំទិញវីឡា មាសពេជ្រ ដើរលេងសប្បាយ
បើមិនបានទេ គេដាក់មេផាយ
ទាល់តែសុីចាយ ទើបស្រី សុខចិត្តស្រឡាញ់
បាត់យូរ ប្រពន្ធដើមរក
ខ្ញុំភរថា mission ទៅអារញ្ញ
តាមពិតស្រីក្មេង គេឃាត់ស្រឡាញ់
ធ្វើឱ្យខ្ញុំខ្នាញ់ សឹងលេបទុកក្នុងឱរ៉ា
ប្រពន្ធមិនលែង មិនលែង មានតែយកថែម
ខ្មៅសស្រអែម មកចុះ ខ្ញុំយកអាសារ
ជំពាក់លុយគេ បានសងតែការ
ដាច់ខែកាលណា គេចផ្ទះថា ទៅ mission
Written by: Uoy Heal