Nabízeno v

Kredity

COMPOSITION & LYRICS
Voy Ho
Voy Ho
Songwriter

Texty

ដួងចន្ទអឺ! អឺយ!
ម្តេចឡើយព្រងើយនឹងខ្ញុំ?
ហ៊ឺម....! ដែលចាំទទួលរស្មី
ព្រងើយព្រងើយយូរម្ល៉េះ?
យប់នេះចន្ទរះធ្វើអ្វី?
ចោលរស្មីរស្មីបំភ្លឺនរណា?
ចោលរស្មីរស្មីបំភ្លឺនរណា?
ខ្ញុំរែងរងាគ្មានគ្នាកៀកកើយ
ឱ! ដួងចន្ទអឺយ! ឱ! ដួងចន្ទអឺយ!
ឆ្លើយមកស្នេហ៍ខ្ញុំទេ?
ឱ! បុប្ផារីកជិតដៃហើយ
គេធ្វើព្រងើយកន្តើយ មិនខ្ចីមើលផង
ឱ! បើបានគេបីត្រកង សូមផ្សងសច្ចា
សង្ខារស៊ូក្ស័យលើដៃតែមួយ
ឆ្លើយប្រាប់អឺ! អូនផង
បងអឺយ!... ដៃបីអឺ! អូនហើយ
ស្រឡាញ់អូនទេ?
កាលរស់អឺ! ជាមនុស្ស គ្មានគេថ្នមបី
លុះគ្រាអឺ! ក្សិណក្ស័យ
ស្រាប់តែមានដៃគេបីត្រកង
ស្លាប់ចាប់ស្តាយទៅផង
រស់មិនដូចបំណង
បងអឺយ! បងអឺយ!
ផ្សងជួបជាតិក្រោយ
ផ្សងជួបជាតិក្រោយ
ឈាមស្រក់អឺ! តក់តក់ ដក់លើធរណី
អូនទុកអឺ! ជាទី អនុស្សាវរីយ៍ចងដៃបងហើយ
នឹកអូនផងបងអឺយ!
ឱបក្រសោបកៀកកើយ
ឆ្លើយប្រាប់អឺ! អូនផង បងអឺយ!
បងស្រឡាញ់អូនទេ?
បងស្រឡាញ់អូនទេ?
សូម..លាហើយ
លាហើយ លាហើយ លាហើយ
ឱ! បងអឺយ! នៅឱ្យសុខា
អូនលាហើយ អូនលាហើយ
ព្រះអឺយ! សូមឱ្យចាំជាតិ
ជួបបងទៀត កុំឃ្លាតដូចជាតិនេះ
បងអឺយ! បងអឺយ!
ថ្ងៃលិចទៅហើយ
រៃយំអឺ! ល្វើយល្វើយ
ឱ! ស្លឹិកឈើអឺយ!
ម្តេចដាច់ចាកមែក
បង...អឺយ! លា...ហើយ
បង...អឺយ! លា...ហើយ...
Written by: Voy Ho
instagramSharePathic_arrow_out