Kredity

PERFORMING ARTISTS
Ros Serey Sothea
Ros Serey Sothea
Performer
Ros Sereysothea
Ros Sereysothea
Performer
COMPOSITION & LYRICS
Sinn Sisamouth
Sinn Sisamouth
Songwriter
PRODUCTION & ENGINEERING
The Cambodian Vintage Music Archive Inc
The Cambodian Vintage Music Archive Inc
Producer

Texty

ស្នេហ៍ដូចស្រមោល
ស្នេហ៍ដូចស្រមោល
ស្រមោលស្នេហ៍ខ្ញុំ!
ស្រណោះវង់ភ័ក្រ្ត ឆ្លាក់ជាប់ដួងចិត្ត
កើតក្តីស្នេហ៍ស្និទ្ធ ទប់ចិត្តមិនបាន
ចង់ពោលថាស្នេហ៍ តែដូចមិនហ៊ាន
ចិត្តនៅតែអៀន ព្រោះខ្លួនជាស្រី
សូមផ្តាំតាមសៀង ចម្រៀងស្នេហ៍ក្មេង
សូមផ្តាំតាមភ្លេង ឱ្យប្រែសំដី
ឱ្យប្រុសទទួល ស្នេហ៍ស្មោះពីស្រី
ខុសត្រូវ ឬអ្វីឱជីវិតខ្ញុំ
ស្នេហ៍ដូច ស្រមោល
ឱស្រមោលស្នេហ៍
មានតែ បងទេ
ដែលអូនសង្ឃឹម
អូនព្រួយ រាល់ថ្ងៃ
គ្មានអ្វីប្រៀបផ្ទឹម
ដូចភ្លៀងរលឹម រដូវវស្សា
តើបងដឹងទេ ថាអូនរែងព្រួយ
សូមជួបបងមួយ នៅក្នុងលោកា
បើមិនបានបង ជាគូស្នេហា
អូនសូន្យសង្ខារ មិនខានឡើយបង
ស្នេហ៍ដូច ស្រមោល
ឱស្រមោលស្នេហ៍
មានតែ បងទេ
ដែលអូនសង្ឃឹម
អូនព្រួយ រាល់ថ្ងៃ
គ្មានអ្វីប្រៀបផ្ទឹម
ដូចភ្លៀងរលឹម រដូវវស្សា
តើបងដឹងទេ ថាអូនរែងព្រួយ
សូមជួបបងមួយ នៅក្នុងលោកា
បើមិនបានបង ជាគូស្នេហា
អូនសូន្យ សង្ខារមិនខាន
ឡើយ... បង
Written by: Sinn Sisamouth
instagramSharePathic_arrow_out

Loading...