Kredity
PERFORMING ARTISTS
Meas Huoy
Performer
COMPOSITION & LYRICS
Huoy Meas
Songwriter
Texty
បើកភ្នែកពេលណា ស្រមោលស្នេហាចាំងជាប់ជានិច្ច
ទោះចង់បំភ្លេច ក៏ចិត្តបរិសុទ្ធមិនងាយភ្លេចបាន
ទ្រាំអត់ទាំងទុក្ខមិនហ៊ានហាប្រាប់ រឿងពិតដល់ប្រុសកល្យាណ
ខ្លាចក្រែងរំខាន ទប់ចិត្តមិនបាននាំប្រាណវិនាស
ឱះឱ! កម្មអ្វីក្នុងជាតិនេះ ប្រទះតែទុក្ខ
ចិត្តមួយគិតប្តី អាឡោះអាល័យដល់ក្តីស្នេហា
មិនចង់ឃ្លាតឃ្លា នាំគេនិន្ទានិរាសក្តីសុខ
ខំសាងក្តីល្អកម្ររកបាន តែប្រាណប្រែបានក្តីទុក្ខ
គេចង់ពង្រត់ ឱ្យយើងប្រាស់ព្រាត់បែកបាក់ពីគ្នា
ឱះឱ! ជាតិនេះខ្ញុំមានពៀរវេរាឬអ្វី?

Written by: Meas Huoy