Nejlepší skladby od interpreta Chhoun Malay
Kredity
PERFORMING ARTISTS
Chhoun Malay
Performer
COMPOSITION & LYRICS
Sinn Sisamouth
Songwriter
PRODUCTION & ENGINEERING
The Cambodian Vintage Music Archive Inc
Producer
Texty
ថ្ងៃនេះ មេឃស្រឡះខុសធម្មតា
មើលហ្វូង បក្សីបក្សាស្រែកច្រៀង
សប្បាយ និងអនាគតថ្មី
គ្មានអ្វី នាំឲ្យទុក្ខា
រស្មី សូរិយា ថ្លាត្រចៈ
ស្រឡះ គួរស្រលាញ់ពេញចិន្តា
បើបាន ស្រីរួមក្តីស្នេហា
ចិន្ដា គ្មានព្រួយ អ្វីឡើយ
តើថ្ងៃស្អែក មេឃស្រឡះទេ?
តើក្តីស្នេហ៍ ប្រែជាយ៉ាងណា?
តើស្នេហានៅ ថ្លារស្មី?
ឱ្យសង្ឃឹម ដដែលឬអ្វី?
តើថ្ងៃស្អែក អូននៅញញឹមប្រិមប្រិយ
ដូចថ្ងៃនេះ ដែរឬអ្វីណាអូនណា?
មេឃថ្លា ដូចភក្រ្តាស្រី
ប្រិមប្រិយ រស្មីនេត្រា
ស្នេហាគ្មានថ្ងៃ ជិនណាយ
សោះឡើយអូន!
មេឃថ្លា ដូចភក្រ្តាស្រី
ប្រឹមប្រិយ រស្មីនេត្រា
មេត្តាស្នេហ៍កុំស្រពោន
ណាអូនណា!
រស្មី សូរិយាថ្លាត្រចៈ
ស្រឡះ គួរស្រលាញ់ពេញចិន្តា
បើបាន ស្រីរួមក្តីស្នេហា
ចិន្ដាគ្មានព្រួយ អ្វីឡើយ
គ្មានព្រួយ អ្វីឡើយ
Written by: Sinn Sisamouth