album cover
ស្ម័គ្របងឬទេ?
Pop
Skladba ស្ម័គ្របងឬទេ? vyšla 13. října 2022 CVMA INC na albu រស់ សេរីសុទ្ធា
album cover
Datum vydání13. října 2022
ŠtítekCVMA INC
Melodicness
Acousticness
Valence
Danceability
Energy
BPM75

Kredity

PERFORMING ARTISTS
Douk Kim Hak
Douk Kim Hak
Performer
Ros Sereysothea
Ros Sereysothea
Performer
COMPOSITION & LYRICS
Voy Ho
Voy Ho
Lyrics
PRODUCTION & ENGINEERING
CVMA INC
CVMA INC
Producer

Texty

តូចតន់មាសបងទងវងស្រស់ម្លេះ?
ទ្រូងបងស្ទើរប្រេះព្រោះសម្ភស្សស្រី
ស្រយុតស្រយង់បាត់បង់ស្មារតី
ដូចកូនបក្សីត្រូវ សរព្រានប្រហារ
ល្អទាំងឬកពាមារយាទឥតល្អៀង
ពិរោះសំនៀងដូចសារិកា
បែរភ័ក្រ្តមកអូនបងសូមស្នេហា
តើកែវកន្និដ្ឋាព្រមស្នេហ៍ប្រុសបងទេ
ថយចេញឲ្យឆាប់ កុំមកផ្លែផ្កា
ប្រយ័ត្នខ្ញុំថា ឲ្យបងខ្មាស់គេ
ចែចង់តាមផ្លូវ ខ្ញុំមិនព្រមស្នេហ៍
ខ្ញុំមានឪម៉ែ គ្រប់គ្រងរក្សា
បើចង់ស្នេហាដណ្តឹងការតាមផ្លូវច្បាប់
ស្តាប់បានឬនៅសូមពៅកុំខឹង
គ្រាន់តែប៉ុណ្ណឹងបងសូមត្រងត្រាប់
ស្ម័គ្រស្មោះនឹងគ្នាលុះជីវិតស្លាប់
ជួបជាគូគាប់គ្រប់ៗជាតិទៅអើយ
ថយចេញឲ្យឆាប់ កុំមកផ្លែផ្កា
ប្រយ័ត្នខ្ញុំថា ឲ្យបងខ្មាស់គេ
ចែចង់តាមផ្លូវ ខ្ញុំមិនព្រមស្នេហ៍
ខ្ញុំមានឪម៉ែ គ្រប់គ្រងរក្សា
បើចង់ស្នេហាដណ្តឹងការតាមផ្លូវច្បាប់
ស្តាប់បានឬនៅ សូមពៅកុំខឹង
គ្រាន់តែប៉ុណ្ណឹងបងសូមត្រងត្រាប់
ស្ម័គ្រស្មោះនឹងគ្នា លុះជីវិតស្លាប់
ជួបជាគូគាប់ គ្រប់ៗជាតិទៅអើយ
Written by: Voy Ho
instagramSharePathic_arrow_out

Loading...