album cover
អនុភាពនៃពុកមាត់
60
Worldwide
Skladba អនុភាពនៃពុកមាត់ vyšla 9. července 2021 Cambodian Vintage Music Archive na albu បីសាចក្រមុំ
album cover
Datum vydání9. července 2021
ŠtítekCambodian Vintage Music Archive
Melodičnost
Akustičnost
Valence
Tanečnost
Energie
BPM114

Kredity

PERFORMING ARTISTS
Sinn Sisamouth
Sinn Sisamouth
Performer
Ros Sereysothea
Ros Sereysothea
Performer
COMPOSITION & LYRICS
Voy Ho
Voy Ho
Lyrics
PRODUCTION & ENGINEERING
The Cambodian Vintage Music Archive Inc
The Cambodian Vintage Music Archive Inc
Producer

Texty

ហ៊ឺ... ហ៊ឺ... ហ៊ឺ...!
មើលមេឃ មេឃស្រឡះភ្លឺថ្លា
មើលផ្កា ឃ្មុំក្រេបលម្អង
បុប្ផាគឺអូន ឯឃ្មុំគឺបង
កែវកុំសៅហ្មង ឃ្មុំបងក្រេបផ្កាតែមួយ
បើផ្ការោយ
កុំឱ្យព្រួយ មួយនឹងមួយមិនក្បត់ទេ
អូនមិនជឿសោះ សំដីបុរសហូរដូចទន្លេ
ជឿអ្នកណាមាសមេ ឬមួយជឿគេ ជាងបង
ព្រលឹងកុំទាន់ខឹងពិសី
ប្រណីហុចថ្ពាល់ឱ្យបង
បងសូមអង្អែល អង្អែលថើបផង
ថើបមួយម៉ឺនដង
នែ! បងថយចេញឱ្យឆ្ងាយ
ចេញទៅណា
ចេញឱ្យឆ្ងាយ
ឱ!ឆោមឆាយមិនទៅទេ
ចិត្តអាក្រក់ម្ល៉េះ
មិនមែនអាក្រក់ទេ បើចង់ថើបទាល់តែ
ស្នេហ៍កោរពុកមាត់ចេញទៅ
អីយ៉ាស់! កោរមិនបានទេអូន
ប្រុសស្ងួន មានអ្វីលាក់បាំង
ពុកមាត់បងនេះ គឺជាកម្លាំង
តែកោរទៅអស់ខ្លាំង
ឯខ្មាំងសត្រូវមើលងាយ
ភរ ឬ ភូត?
នែ!ឆោមឆាយ បងនិយាយការពិតច្បាស់
កុំប្រាប់អ្នកណា ពីអានុភាពនេះ
ទុកពុកមាត់ពិសេស
ដើម្បីការពារស្នេហ៍យើង
ឃ្លានណាស់ អឺងអឺយឆោមឆាយ
តើបាយ ដាំឆ្អិនហើយនៅ?
ឃ្លានណាស់ អឺងអឺយឆោមឆាយ
តើបាយ ដាំឆ្អិនហើយនៅ?
ឆ្អិនហើយ ឱ!ណាប្រុសពៅ
មានអ្វីខ្លះទៅ ម្ហូបអាហារ
មានគ្រប់សម្ល អាំងឆា
អញ្ជើញពិសា ណាអ្នកប្តីអឺយ!
តើមានអឺយ ប្រហុកកប់ទេ?
ប្រុសស្នេហ៍ មានដែរណាប្តី
តើមានអឺយ ប្រហុកកប់ទេ?
ប្រុសស្នេហ៍ មានដែរណាប្តី
អូ! ត្រូវហើយនឹងអន្លក់ស្វាយខ្ចី
បេះពីព្រៃថ្មីថ្មី អូ!ស្រក់ទឹកមាត់ច្រូច
ត្រូវហើយនឹងអន្លក់ស្វាយខ្ចី
បេះពីព្រៃថ្មីថ្មី អ្ហា!ស្រក់ទឹកមាត់ច្រូច
Written by: Sinn Sisamouth
instagramSharePathic_arrow_out􀆄 copy􀐅􀋲

Loading...