Kredity

COMPOSITION & LYRICS
Huoy Meas
Huoy Meas
Songwriter

Texty

ពេលឃើញមុខកូន នឹកស្ងួនពុំងារ
ដែលឃ្លាតឆ្ងាយគ្នា បាត់ទៅសូន្យឈឹង
ម្តាយនៅកំព្រារងាតែនឹង បុត្រីព្រលឹងតែមួយ
កូនអើយ! កុំសួររកមុខប៉ាអ្នក
ថ្លើមម្តាយស្ទើរធ្លាក់ ព្រោះតែទុក្ខព្រួយ
ប៉ាអ្នករត់ចោល ម្តាយនិងកូនមួយ
ទុក្ខឱ្យយើងព្រួយក្រៀមក្រំ
ម្តាយយំ ម្តាយស្រែក
ម្តាយហៅ ម្តាយផ្តាំ
ថានៅរង់ចាំ រង់ចាំ ប៉ាកូនគ្រប់ជាតិ
ម្តាយយំ ម្តាយស្រែក
ម្តាយហៅ ម្តាយផ្តាំ
ថានៅរង់ចាំ រង់ចាំ ប៉ាកូនគ្រប់ជាតិ
កូនអើយ! ឈប់សួររកប៉ាទៀតទៅ
ប៉ាអ្នកឃោរឃៅ គួរឱ្យខ្មាសញាតិ
នេះគឺកម្មយើង សាងមកគ្រប់ជាតិ
ត្រូវតែទ្រាំទៀតណាកូន
ម្តាយយំ ម្តាយស្រែក
ម្តាយហៅ ម្តាយផ្តាំ
ថានៅរង់ចាំ រង់ចាំ ប៉ាកូនគ្រប់ជាតិ
ម្តាយយំ ម្តាយស្រែក
ម្តាយហៅ ម្តាយផ្តាំ
ថានៅរង់ចាំ រង់ចាំ ប៉ាកូនគ្រប់ជាតិ
កូនអើយ! ឈប់សួររកប៉ាទៀតទៅ
ប៉ាអ្នកឃោរឃៅ គួរឱ្យខ្មាសញាតិ
នេះគឺកម្មយើង សាងមកគ្រប់ជាតិ
ត្រូវតែទ្រាំទៀតណាកូន
Written by: Huoy Meas
instagramSharePathic_arrow_out