Nabízeno v

Kredity

PERFORMING ARTISTS
ហ៊ិន លីដា
Performer
COMPOSITION & LYRICS
ឃ្លាំង កុម្ភៈ
Composer
អ៊ុត វណ្ណៈ
Songwriter

Texty

I-តើមានកន្លែងណាគ្មានការឈឺចាប់ បើទ្រាំរស់ដូចស្លាប់ចុកចាប់ដើមទ្រូង អូនឯកាណាស់រាល់ថ្ងៃ ដូចត្រីហែលទឹកដាច់ហ្វូង វង្វេងលិចកើតជើងត្បូង តាំងពីគ្មានបងក្បែរប្រាណ.. កែវដែលស្រាំប៉ុណ្ណេះ មានតែស្នាមប្រេះជាប់ដាន ស្នេហ៍យើងនេះមិននឹកស្មាន ថាគ្មានថ្ងៃអាចបន្ត..
R.ឈឺទ្វេដងហើយ នៅកាត់ចិត្តមិនដាច់ពីគេ
ស្នេហ៍ដូចកាហ្វេ ដែលល្វីងគ្មានរសជាតិស្ករ
ធ្លាប់តែផ្អែមល្ហែម ឥឡូវនេះបេះដូងដូចថ្ម
ទោះខំធ្វើល្អ ចុងក្រោយគ្មានលទ្ធផល
II-សុំខ្លាចពាក្យសន្យា ដើរផ្លូវតែមួយ ចិត្តអូនឆេះរលួយ ទង្វើបងផ្ដល់ ស្នាមបងធ្លាប់ថើបពីមុន នៅតែដិតដាមជាប់ថ្ពាល់ ពេលនេះដើរដល់ទីទាល់ ចង់ឈានទៅមុខមិនរួច បងចង់ក្លាយជាខ្យល់ បក់ទៅរកស្ងួនហើយលួច មើលបងតាមមាត់បង្អួច ឱ្យបាត់ចិត្តដែលនឹកថ្លៃ
Written by: ឃ្លាំង កុម្ភៈ, អ៊ុត វណ្ណៈ
instagramSharePathic_arrow_out