Kredity

PERFORMING ARTISTS
Sos Math
Sos Math
Performer
COMPOSITION & LYRICS
Sos Math
Sos Math
Composer
PRODUCTION & ENGINEERING
The CVMA Inc
The CVMA Inc
Producer

Texty

អកឃ្លាតទ្រនំអើយ ឃ្មុំព្រាត់បង្គោង
សារិកាកែវវង ឆ្ងាយសោរបណ្ឌិត
ទឹកភ្នែកអាល័យ អូនលាយលោហិត
តោងក្បូនជីវិត កណ្ដាលអើយជ្រោះជ្រៅ
មនុស្សសត្វឆ្លងកាត់អើយ សមុទ្រព្យុះកម្ម
កត់ត្រាចំណាំ រាប់ឆ្នាំឥឡូវ
អនុស្សាវរីយ៍ ក្លាយជាសត្រូវ
ជូរជាតិឃោឃៅ ឥតក្ដីមេត្តា
នេះហើយរឿងពិត ឥតពោលកុហក
ឃើញកូនកោរសក់ ស្រក់ទឹកនេត្រា
លើកកោដកៀកកើយ ហើយសោយសោកា
សារភាពត្រង់ថា បងអាល័យណាស់
វាសនាកម្រងអើយ ចំណងស្នេហា
ខំថែរក្សា ពីក្មេងដល់ចាស់
បំភ្លេចធ្មេចភ្នែក ស្រែកយំឥតខ្មាស់
ព្រោះក្ដីព្រាត់ប្រាស កម្មក្រាសខុសគេ
នេះហើយរឿងពិត ឥតពោលកុហក
ឃើញកូនកោរសក់ ស្រក់ទឹកនេត្រា
លើកកោដកៀកកើយ ហើយសោយសោកា
សារភាពត្រង់ថា បងអាល័យណាស់
វាសនាកម្រងអើយ ចំណងស្នេហា
ខំថែរក្សា ពីក្មេងដល់ចាស់
បំភ្លេចធ្មេចភ្នែក ស្រែកយំឥតខ្មាស់
ព្រោះក្ដីព្រាត់ប្រាស កម្មក្រាសខុសគេ
Written by: Sos Math
instagramSharePathic_arrow_out

Loading...