Nejlepší skladby od interpreta Douk Kim Hak
Texty
ស្រណោះសូរសៀង ចម្រៀងរាត្រីចូលឆ្នាំ
កាលណុះ អូនផ្ដាំ
ឱ្យបង ទៅលេងអង្គរ
បងបានយកផ្កា ទៅថ្វាយទេវតា
សូមប្រទានពរ
ជួយថែអង្គរ ឱ្យឋិតថេរ
ព្រោះកេរ្តិ៍ ដំណែលខ្មែរ
ស្រណោះរំដួល ក្រអូបឆួលពេញព្រឹក្សា
លូកដៃបេះផ្កា
ឱរ៉ា ស្រមៃប្រុសស្នេហ៍
រាំមុខអង្គរ ជួយច្រៀងបន្ទរ ក្រោមពន្លឺខែ
ពេលផ្លុំកញ្ចែ រាំដូរគូ
អូនប្រច័ណ្ឌតែបង
ស្រណោះស្រះស្រង់ យើងក្បង់ទឹកចែកគ្នាញុំា
រដូវចូលឆ្នាំ ប្រុសស្រីរាំច្រៀងរំពង
ឱបន្ទាយស្រី ប្រាសាទល្បីៗ ល្អពេកន្លង
បុប្ផាផ្កាព្រៃ រីកត្រសង
លំអក្រុង អង្គរ
ស្រណោះសូរសៀង ចម្រៀងរាត្រីចូលឆ្នាំ
កាលណោះ អូនផ្ដាំ
ឱ្យបង ទៅលេងអង្គរ
បងបានយកផ្កា ទៅថ្វាយទេវតា
សូមប្រទានពរ
ជួយថែអង្គរ ឱ្យឋិតថេរ
ព្រោះកេរ្តិ៍ ដំណែលខ្មែរ
ស្រណោះរំដួល ក្រអូបឆួលពេញព្រឹក្សា
លូកដៃបេះផ្កា
ឱរ៉ា ស្រមៃប្រុសស្នេហ៍
រាំមុខអង្គរ ជួយច្រៀងបន្ទរ ក្រោមពន្លឺខែ
ពេលផ្លុំកញ្ចែ រាំដូរគូ
អូនប្រច័ណ្ឌតែបង
ស្រណោះស្រះស្រង់ យើងក្បង់ទឹកចែកគ្នាញុំា
រដូវចូលឆ្នាំ ប្រុសស្រីរាំច្រៀងរំពង
ឱបន្ទាយស្រី ប្រាសាទល្បីៗ ល្អពេកន្លង
បុប្ផាផ្កាព្រៃ រីកត្រសង
លំអ ក្រុង អង្គរ
Written by: Ouy Heal