Kredity
PERFORMING ARTISTS
Ros Sereysothea
Performer
COMPOSITION & LYRICS
Ros Sereysothea
Composer
PRODUCTION & ENGINEERING
Ros Sereysothea
Producer
Texty
យ៉ាយ៉ាយ៉ាយ៉ា យ៉ាយ៉ា
ពពក រសាត់ទៅ
ទូកអូននៅ ឃ្លីងឃ្លោង
មុននឹង ទៅផ្ទះម៉ែ
អូនចែវ ទៅលេង
ស្ពានស្នេហ៍ បងសិន
មុនទៅ ផ្ទះម៉ែ
ចែវ ទៅ ជួប
ស្ពានស្នេហ៍ បងសិន
តាំងពី ឡើងគោក
ដើរឆ្លង លបប្រុសបង
ភ័យផងអរផង
តើឃើញបង
ទន្ទឹង ចាំមើលផ្លូវអូនទេ?
ភ័យផង អរផង
តើ បងទន្ទឹងចាំអូនទេ
យ៉ាយ៉ាយ៉ាយ៉ា យ៉ាយ៉ា
កុំអន្ទះសារអី
អូនស្រីមកវិញហើយ
បែកគ្នា ប៉ុន្មានឆ្នាំ
អូនទុក្ខគ្មានស្បើយ
គ្មានល្ហើយក្នុងប្រាណ
បែកគ្នា ប៉ុន្មានឆ្នាំ
ប្រុសបងសុខសប្បាយជាទេ
បងនិយាយប្រាប់អូនថា
បងរង់ចាំអូនរាល់ថ្ងៃ
បងដើរកាត់ស្ពាន
រាប់ពាន់រាប់ម៉ឺនដង
ទន្ទឹងចាំផ្លូវអូន
ថាបើអូនមិនមកទេ
ស្ពានបងបាក់មិនខាន
យ៉ាយ៉ាយ៉ា យ៉ាយ៉ាយ៉ា
យ៉ា យ៉ា យ៉ា
Written by: Ros Sereysothea