Nejlepší skladby od interpreta ខេម
Texty
I-អេ...អើយសែនរន្ធត់ សឹងផុតអើយ..ដង្ហើមអើយ..
ហាអើយ លោកអ្ហើយលោក សួតថ្លើមដូចគេដុតអើយ
ដំណឹងអើយឱ!តក់ស្លុត ដំណឹងតក់ស្លុត រាយការណ៍ពីផ្ទៃប្រទេសអើយ..
ហាអេ..ចេញពីផ្ទៃប្រទេសអើយ..
II-អេ...អើយប្រពន្ធ កូនខ្ញុំអង្គការ..សម្លាប់អើយ..
ហាអើយ លោកអ្ហើយលោក នៅបឹងឱ!..ក្រចាប់អើយ
ទ្រូងសែនអើយឱ!..ឈឺចាប់ ទ្រូងសែនឈឺចាប់ ជាតិនេះបងសេសសល់អ្វី
ហាអើយ បងសេសឱ!..សល់អ្វីអើយ..
III-ហាអើយ..ម៉ារ៉ានី ម៉ាណែតកូនមាសឪពុកអើយ
ឱ!ណា..ជួបទុក្ខ លោកអើយលោក ដើមទ្រូងពុកសែនរីងរៃអើយ..
ជីវិតយើងកម្សត់ក្រៃ គ្រប់គ្រងដោយដៃ នៃពួកឱ!..អង្គការអើយ
ហាអេ ឱ!ណា..អង្គការអើយ..
IV-ហា...អើយភរិយា សម្លាញ់កូនសំណព្វចិត្តអើយ
ពុកសែនអាណិត ដ្បិតអីជីវិតអនិច្ចា កូនអ្ហើយកូន កម្សត់ហួសវាចាអើយ
មិនទាន់ឃើញមុខបុត្រា ម្ដេចកម្មឫស្យា ពង្រាត់អើយ..កូនទៅអើយ
ហាអើយ ពង្រាត់កូនទៅអើយ..
V-ហា...អើយឆន្ទៈ មុតមោះសង្គ្រោះមាតុភូមិអើយ
កម្លាំងមូលផ្ដុំ រំលំពួកចិត្តឈាមខ្មៅ លោកអ្ហើយលោក កុំឲ្យនៅសល់ទៀតអើយ
រណសិរ្សសាមគ្គីសង្គ្រោះជាតិ ចិត្តស្មោះមិនឃ្លៀត ស្មោះជាតិឱ!ទឹកដីអើយ
ហាអើយ ស្មោះជាតិឱ!ទឹកដីអើយ..