Top-Songs von Sinn Sisamouth
Credits
Songtexte
កោតតែចិន្ដា ឥតក្ដីមេត្តា
ហ៊ានទៅរៀបការជាមួយប្រុសថ្មី
ស្រីចិត្តកាកី ឥតប្រណីដល់រូបប្ដី
ដែលខ្វាក់ទាំងសងអឺយ
ស្រីចិត្តកាកី ឥតត្រាប្រណី
ដល់ប្ដីខ្វាក់ទាំងសង អឺអឺយ
ស្រណោះតែដៃ
ធ្លាប់ត្រកងបីរួមរ័ក្សមេត្រី មិនដែលសៅហ្មង
រួមស្នេហ៍រួមស្មោះ គ្មានខុសឆ្គងតែនួនល្អង
ដាច់ចិត្តទៅរៀបការអឺយ
ធ្លាប់រួមស្នេហ៍រួមស្មោះ មិនដែលខុសឆ្គង
តែនួនល្អងបែរមានប្រុសថ្មីអឺយ
កូនប្រុសសម្លាញ់ គាប់ពេញចិន្ដា
ពេលនេះណាម្ដាយថ្លៃ មានប្ដីថ្មីហើយអឺយ
ចោលឪមិននឹកនាឡើយ
កូនសម្លាញ់អើយ នេះហើយនិស្ស័យកម្ម អឺអឺយ
ជាតិនេះ ជាតិក្រោយ កុំឱ្យយល់ទៀត
ប៉ះលើស្រីមានស្នៀត មានទៀតឥតស្រណោះអើយ
ជាតិអើយជាតិនេះ ជាតិក្រោយ
កុំឱ្យយល់ទៀត ស្រីមានចិត្តរាប់រយពាន់ អឺអឺយ
កូនប្រុសសម្លាញ់ គាប់ពេញចិន្ដា
ពេលនេះណាម្ដាយថ្លៃ មានប្ដីថ្មីហើយអឺយ
ចោលឪមិននឹកនាឡើយ
កូនសម្លាញ់អើយ នេះហើយនិស្ស័យកម្ម អឺអឺយ
ជាតិនេះ ជាតិក្រោយ កុំឱ្យយល់ទៀត
ប៉ះលើស្រីមានស្នៀត មានទៀតឥតស្រណោះអើយ
ជាតិអើយជាតិនេះ ជាតិក្រោយ
កុំឱ្យយល់ទៀត ស្រីមានចិត្តរាប់រយពាន់ អឺអឺយ