Μουσικό βίντεο

ផ្ការីកលើមេឃ - រស់ សេរីសុទ្ធា | Ros Sereysothea
Παρακολούθηση ផ្ការីកលើមេឃ - រស់ សេរីសុទ្ធា | Ros Sereysothea στο YouTube

Περιλαμβάνεται σε

Στίχοι

មានរូបមានទុក្ខអើយ ជួនសុខជួនកម្ម
រាល់ខែរាល់ឆ្នាំ ប្រចាំជីវិត
សើចប្រែជាយំ ព្រោះព្រហ្មលិខិត
គូសដៅកម្រិត ចែងតាមវាសនា
ធ្លាប់រស់ ខ្ពង់ខ្ពស់ឧត្តម
ទីទែនទ្រនំអើយ គ្រែព្រំក្បាច់រចនា
ធ្លាប់រស់ ខ្ពង់ខ្ពស់ឧត្តម
ទីទែនទ្រនំអើយ គ្រែព្រំក្បាច់រចនា
វិមានអើយ ប្រាង្គប្រា
ធ្លាប់រស់អើយ នៅសុខា
មិនដែលស្គាល់ទុក្ខា មកបៀតបៀនបាន
ពេលនេះអើយ ខ្ញុំកំព្រាប្រាណ
ចាកពីវិមាន ផ្ញើប្រាណក្នុងព្រៃ
ឪពុកអើយ បំបរបង់ចោល
រស់ដូចស្រមោលអើយ រសាត់តាមនិស្ស័យ
ឪពុកអើយ បំបរបង់ចោល
រស់ដូចស្រមោលអើយ រសាត់តាមនិស្ស័យ
គេឥតអើយប្រណី
ខ្លួនកើតអើយមកជាស្រី
តើឱ្យសង្ឃឹមអ្វី នៅក្នុងលោកនេះ
បើកម្មអើយផ្តន្ទាដល់ម្លេះ
តឹងទ្រូងស្ទើរប្រេះ ហៀបផុតសង្ខារ
ឈានជើង ចេញទាំងទឹកភ្នែក
ទ្រូងអើយស្ទើរបែកអើយ រហែកពីឱរា
ឈានជើង ចេញទាំងទឹកភ្នែក
ទ្រូងអើយស្ទើរបែកអើយ រហែកពីឱរា
ចិត្តនឹកអើយ សង្សារ
ត្រូវគេអើយ ធ្វើទោសា
មិនដឹងជាយ៉ាងណា ទេវតាលោកអើយ
ជាតិនេះអើយ កម្មខ្ញុំដល់ហើយ
ទុក្ខខ្ញុំឥតស្បើយ អស់មួយជីវិត
Written by: ញ៉ែម ផុន និង សម សាខន
instagramSharePathic_arrow_out