Συντελεστές
PERFORMING ARTISTS
So Savoeun
Performer
COMPOSITION & LYRICS
So Savoeun
Lyrics
Στίχοι
មេឃមើលទៅ ឃើញធំសែនខ្ពស់
ផ្កាយរះនៅហួស ពីហត្ថា
បីដូចរូបខ្ញុំ មានទុក្ខ ក្នុងឱរា
ដូចគេខ្វេះ នេត្រាឱ្យក្ស័យ
ទុក្ខខ្ញុំឥតមានរសាយ
ទុក្ខនៅ ក្នុងកាយធំក្រៃ
ទុក្ខខ្ញុំលុះត្រា រលាយផែនដី
រូបខ្ញុំក្ស័យ ទើបផុត
បើទឹកហូរវាយោ នៅបក់
ទឹកភ្នែកខ្ញុំស្រក់ គ្មានតំណម
ភ្លើងទុក្ខ នៅឆេះ ឥតមានរលត់
តើថ្ងៃណា? ខ្ញុំផុតអស់ទុក្ខ
រូបខ្ញុំ អាចអស់ទុក្ខបាន
ពេលណា ជួបប្រាណសុខសាន្ត
បើមេឃរលំ ដូចពាក្យខ្ញុំថា
ទើប ទុក្ខាខ្ញុំអស់
ខ្ញុំព្រាត់ស្នេហ៍ ច្រើនខែឆ្នាំហើយ
ទុក្ខឥតមានស្បើយ គ្មានចន្លោះ
បេះដូងកកឈាម ក្រៀមស្រពោនអស់
តើរូបខ្ញុំចង់រស់ ធ្វើអ្វី?
ទុក្ខ ធ្ងន់បីដូចទូលភ្នំ
ឱបទុក្ខលួចយំ រាល់ថ្ងៃ
ទុក្ខព្រាត់ស្នេហា ជាទុក្ខរីងរៃ
ក្នុងលោកីយ៍ រកអ្វីផ្ទឹមគ្មាន
Written by: So Savoeun