Κορυφαία τραγούδια από Sinn Sisamouth
Συντελεστές
Στίχοι
ស្រីស្រស់ក្មេងខ្ចី ស្ម័គ្របងទៅស្រី កុំបីសង្កា
ស្រីស្រស់ក្មេងខ្ចី ស្ម័គ្របងទៅស្រី កុំបីសង្កា
រូបរាងនៅសង្ហា សាច់ឈាមក៏នៅភ្លឺថ្លា
ទៅណាមកណា គេសរសើរគ្រប់គ្នា
មើលរូបកំលោះ សក់សទាំងអស់ ធ្មេញក៏ជរា
មើលរូបកំលោះ សក់សទាំងអស់ ធ្មេញក៏ជរា
ល្មមគិតទៅវត្តវ៉ា សម្រាកសិនទៅលោកតា
កុំមកស្នេហា នាំតែខ្មាសខ្មោចទេ
ភ័យអី! សក់ស្កូវ ធ្មេញបាក់ឥឡូវ គេផ្លាស់បានដែរ
ភ័យអី! សក់ស្កូវ ធ្មេញបាក់ឥឡូវ គេផ្លាស់បានដែរ
ឱ្យតែអូនព្រមស្នេហ៍ ចាំបងផ្គាប់ចិត្តមាសមេ
មិនឱ្យខ្មាស់គេ ទេណាស្រស់ពិសី
ល្មមហើយលោកតា ឈប់មានវាចា បញ្ជោរចៅស្រី
ល្មមហើយលោកតា ឈប់មានវាចា បញ្ជោរចៅស្រី
ខ្ញុំមិនខ្វះទេប្តី ខ្លួនខ្ញុំក៏នៅក្មេងខ្ចី
ខ្ញុំមិនបេតី លើកំលោះឯងទេ

Written by: Sisamouth Sinn