Συντελεστές
PERFORMING ARTISTS
Ros Sereysothea
Performer
COMPOSITION & LYRICS
ស្វាយ សំអឿ
Songwriter
Στίχοι
ម្ចាស់ត្បូងកណ្ដៀង ច្រៀងថាស្ម័គ្រ
អូនចង់ឃើញភ័ក្រ្ត អ្នករាល់ពេល យប់ថ្ងៃ
ឱ្យម្ចាស់កណ្ដៀង ច្រៀងលួងលោមចិត្តស្រី
សំឡេងភក្ដី បរតាំងស៊ូ
អូនជាកុលាប ដុះក្បែរភ្នំ
ក្រែងមិនសក្តិសម ប្រុសទទួល ជាគូ
តែចិត្តអូនវិញ ដូចចន្ទនិងរាហ៊ូ
តែឃើញយូរ!យូរ! សែនសៅហ្មង
ឱ! ម្ចាស់ចម្រៀង សម្ដីឯក
សូមជួយរំលែក ចិត្តអូនផង
នឹកណាស់ខ្វល់ណាស់ ព្រោះតែបង
កម្មអ្វីមកចង ពៀរច្នេះណា
អូនជាអ្នកទោស ដួងចិត្តបង
កាមទេពចាប់ចង ហើយវាយដំឱរ៉ា
ទឹកភ្នែកម្នាក់ឯង គេងហើយសួរចិត្តថា
ខ្ញុំមានវាសនា បានបងទេ
ឱ! ម្ចាស់ចម្រៀង សម្ដីឯក
សូមជួយរំលែក ចិត្តអូនផង
នឹកណាស់ខ្វល់ណាស់ ព្រោះតែបង
កម្មអ្វីមកចង ពៀរច្នេះណា
អូនជាអ្នកទោស ដួងចិត្តបង
កាមទេពចាប់ចង ហើយវាយដំឱរ៉ា
ទឹកភ្នែកម្នាក់ឯង គេងហើយសួរចិត្តថា
ខ្ញុំមានវាសនា បានបងទេ
Written by: ស្វាយ សំអឿ