Κορυφαία τραγούδια από Ros Sereysothea
Συντελεστές
Στίχοι
កុលាបមួយទងដែលបងគូរ ដែលបងគូរ
ជាគំនូរបងគូរដាក់នាម ឱ្យស្រី
តាមគំនិតស្នេហ៍ដែលមានន័យ ដែលមានន័យ
ឯចិត្តស្រី ក៏មិនព្រងើយ
កុលាបមួយទងដែលបងគូរ ដែលបងគូរ
អូនគន់យូគំនូរនោះមាន ចម្លើយ
ប្រាប់ទៅប្រុសបងថាហួសហើយ ថាហួសហើយ
គ្មានអ្វីឡើយ ឱ្យសង្ឃឹមបាន
ក្នុងចិត្តអាណិតដែរ តែស្នេហ៍វង្វេងឋាន
នាំតែរំខាន ឱរ៉ា
កុលាបមួយទងដែលបងគូរ ដែលបងគូរ
គឺគំនូរឱ្យបង លង់ទឹកនេត្រា
ដក់ចិត្តវិញទៅកុំប្រាថ្នា កុំប្រាថ្នា
លើស្នេហា ដែលជាស្រមោល
ក្នុងចិត្តអាណិតដែរ តែស្នេហ៍វង្វេងឋាន
នាំតែរំខាន ឱរ៉ា
កុលាបមួយទងដែលបងគូរ ដែលបងគូរ
គឺគំនូរឱ្យបង លង់ទឹកនេត្រា
ដក់ចិត្តវិញទៅកុំប្រាថ្នា កុំប្រាថ្នា
លើស្នេហា ដែលជាស្រមោល
Written by: Peou Sipho

