Περιλαμβάνεται σε

Συντελεστές

PERFORMING ARTISTS
Sinn Sisamouth
Sinn Sisamouth
Performer
COMPOSITION & LYRICS
នូញ៉ុង និង ម៉ាឡៅពី
Songwriter

Στίχοι

ទូកត្នោតតូចមួយ ឪឱ្យដាក់មង
ដាក់រួចអុំឆ្លង ទៅកោះជ័យទាត់
ទូកត្នោតតូចមួយ ឪឱ្យដាក់បង
ដាក់រួចអុំឆ្លង ទៅកោះជ័យទាត់
អូនអុំគេចបង បងខំអុំស្កាត់
ដល់ត្រើយត្រែងស្ងាត់ អូនពួនក្នុងស្មៅ
ឡាៗ ឡាៗ ឡាៗ ឡាៗ ឡាៗ
ឡាៗ ឡាៗ ឡាៗ ឡាៗ ឡាៗ
ម្លប់ដើមជ្រុកកែង បងតែងកំណាព្យ
បងឈ្មោះជីចាប អូនឈ្មោះស្រីខ្មៅ
ម្លប់ដើមជ្រុកកែង បងតែងកំណាព្យ
បងឈ្មោះជីចាប អូនឈ្មោះស្រីខ្មៅ
ចាបហ្វូងអូនដេញ ទំដើមក្របៅ
ចាបណាស្រីហៅ ចាបនៅរៀងអាយ
ឡាៗ ឡាៗ ឡាៗ ឡាៗ ឡាៗ
ឡាៗ ឡាៗ ឡាៗ ឡាៗ ឡាៗ
អូនជាបុប្ផា នាកោះជ័យទត្ត
ជីចាបកម្សត់ នៅកោះគ្របបាយ
អូនជាបុប្ផា នាកោះជ័យទត្ត
ជីចាបកម្សត់ នៅកោះគ្របបាយ
រូបបងកំលោះ អូននៅមេម៉ាយ
ខ្មៅអើយកុំស្តាយ ឆ្លងព្រែកពីរនាក់
ឡាៗ ឡាៗ ឡាៗ ឡាៗ ឡាៗ
ឡាៗ ឡាៗ ឡាៗ ឡាៗ ឡាៗ
ឱ! ព្រែកជើងគោ បងពរស្រីខ្មៅ
ហែលឆ្លងទឹកជ្រៅ រហូតទឹករាក់
ឱ! ព្រែកជើងគោ បងពរស្រីខ្មៅ
ហែលឆ្លងទឹកជ្រៅ រហូតទឹករាក់
សារ៉ាយរុំជើង បងប្រឹងត្រធាក់
បើអូនខ្លាចធ្លាក់ អូនឱបកបង
ឡាៗ ឡាៗ ឡាៗ ឡាៗ ឡាៗ
ឡាៗ ឡាៗ ឡាៗ ឡាៗ ឡាៗ
អូនជាបុប្ផា នាកោះជ័យទត្ត
ជីចាបកម្សត់ នៅកោះគ្របបាយ
អូនជាបុប្ផា នាកោះជ័យទត្ត
ជីចាបកម្សត់ នៅកោះគ្របបាយ
រូបបងកំលោះ អូននៅមេម៉ាយ
ខ្មៅអើយកុំស្តាយ ឆ្លងព្រែកពីរនាក់
ឡាៗ ឡាៗ ឡាៗ ឡាៗ ឡាៗ
ឡាៗ ឡាៗ ឡាៗ ឡាៗ ឡាៗ
ឱ! ព្រែកជើងគោ បងពរស្រីខ្មៅ
ហែលឆ្លងទឹកជ្រៅ រហូតទឹករាក់
ឱ! ព្រែកជើងគោ បងពរស្រីខ្មៅ
ហែលឆ្លងទឹកជ្រៅ រហូតទឹករាក់
សារ៉ាយរុំជើង បងប្រឹងត្រធាក់
បើអូនខ្លាចធ្លាក់ អូនឱបកបង
ឡាៗ ឡាៗ ឡាៗ ឡាៗ ឡាៗ
ឡាៗ ឡាៗ ឡាៗ ឡាៗ ឡាៗ
Written by: នូញ៉ុង និង ម៉ាឡៅពី
instagramSharePathic_arrow_out