Κορυφαία τραγούδια από Sinn Sisamouth
Συντελεστές
PERFORMING ARTISTS
Sinn Sisamouth
Performer
COMPOSITION & LYRICS
Oum Dara
Songwriter
Στίχοι
បើនៅសប្បាយ គួរតែឆោមឆាយអូនកុំយកប្តី
បើអូនយកប្ដី អស់មានសេរីអស់មានសង្សារ
បើយកសង្សារ ទើបស្រស់ជីវាអូនធូរលុយចាយ
តែមានលុយចាយ ពិតជាសប្បាយហុឺហា
នៅក្នុងវីឡា គេលក់ស្នេហាគេទិញសម្រស់
បងថាមិនខុស មិនខ្វះទេប្រុសសុំទិញស្នេហា
បើអូនរៀបការ រូបកាយជីវាក៏អាប់រស្មី
បើអូនយកប្ដី អស់មានសេរីស្នេហា
អាពាហ៍ពិពាហ៍ហ្នឹង ព្រលឹងយល់ថាថ្កុំថ្កើង
ធុញតែឡើងសាលា
បើអូនជឿបង នួនល្អងអូនកុំរៀបការ
ទើបស្នេហាសប្បាយ
អូនជឿបងចុះឱ្យតែ ប្រុសៗសុទ្ធតែក្បត់ស្រី
រីឯ ស្រីៗស្មោះត្រង់នឹងប្ដី តែងតែសោកស្ដាយ
បើគិតវែងឆ្ងាយ គួរស្រស់ឆោមឆាយអូនកុំយកប្ដី
បើអូនយកប្ដី អស់មានសេរីស្នេហា
បើនៅសប្បាយ គួរតែឆោមឆាយអូនកុំយកប្តី
បើអូនយកប្ដី អស់មានសេរីអស់មានសង្សារ
បើយកសង្សារ ទើបស្រស់ជីវាអូនធូរលុយចាយ
តែមានលុយចាយ ពិតជាសប្បាយហុឺហា
នៅក្នុងវីឡា គេលក់ស្នេហាគេទិញសម្រស់
បងថាមិនខុស មិនខ្វះទេប្រុសសុំទិញស្នេហា
បើអូនរៀបការ រូបកាយជីវាក៏អាប់រស្មី
បើអូនយកប្ដី អស់មានសេរីស្នេហា
អាពាហ៍ពិពាហ៍ហ្នឹង ព្រលឹងយល់ថាថ្កុំថ្កើង
ធុញតែឡើងសាលា
បើអូនជឿបង នួនល្អងអូនកុំរៀបការ
ទើបស្នេហាសប្បាយ
អូនជឿបងចុះឱ្យតែ ប្រុសៗសុទ្ធតែក្បត់ស្រី
រីឯ ស្រីៗស្មោះត្រង់នឹងប្ដី តែងតែសោកស្ដាយ
បើគិតវែងឆ្ងាយ គួរស្រស់ឆោមឆាយអូនកុំយកប្ដី
បើអូនយកប្ដី អស់មានសេរីស្នេហា
Writer(s): Oum Dara
Lyrics powered by www.musixmatch.com