Κορυφαία τραγούδια από Trong Der
Συντελεστές
PERFORMING ARTISTS
Trong Der
Performer
Pen Ran
Performer
COMPOSITION & LYRICS
Mok Sivutha
Lyrics
PRODUCTION & ENGINEERING
The Cambodian Vintage Music Archive Inc
Producer
Στίχοι
រសៀលជ្រាលជ្រេ ថ្ងៃទៀបគងភ្នំ
សូរសំនៀង សំណោកទោចយំអឺ
អូនស្រ... អឺ ណោះ ណាស់អើយ
រត់តាមបង អូនខំកាត់កេរ្តិ៍កាត់អឺខ្មាស
ចុះចាកចោលផ្ទះ ឆ្ងាយដាច់សង្វែងអើយ
កាត់ចិត្តខ្លះទៅ ជ្រុលហួសអស់ហើយ
កែវព្រលឹងឆោមស្និតបងអើយ អូនកុំចំបែង
កើយភ្លៅបង កើយមកបងលោមឱ្យគេង
ឱ្យស្រីពៅគេង ស្ដាប់រៀមបំពេ
ហាអឺអឺ... អូនគេងទៅ
ពៅអើយអឹងអើយ... អូនកុំព្រួយ
ឱដល់ពេលយើង បានកូនមួយ
ឱបានអឺយកូនមួយ សឹមយើងទៅជួបម៉ែ
ហាអឺអឺ... ហាអឺអឺ
សឹមយើងទៅជួបម៉ែ
ឱ! មាសមិត្រអើយ អូនកុំភ័យ
ខ្លួនបងជាប្ដី ថ្នាក់ថ្នមថែ
ទុកចិត្តបងចុះ ឱមាសស្នេហ៍
ឱណាអឺយមាសស្នេហ៍ បងមិនចោលអូនទេ
ហាអឺអឺ... មិនចោលអូនទេ
អូនសូមអរគុណ នឹងបងអនេក
ព្រោះប្រុសបងចេះជួយរំលែកអឺ
ក្ដីទុក្ខអឺហ្មងសៅអើយ
យើងរួមរស់ជាគ្នា ពីថ្ងៃនេះទៅ
ពីថ្ងៃនេះទៅ គ្មានពេលព្រាត់ឡើយ
Written by: Mok Sivutha