Κορυφαία τραγούδια από Pen Ran
Συντελεστές
PERFORMING ARTISTS
Pen Ran
Performer
COMPOSITION & LYRICS
Voy Ho
Composer
PRODUCTION & ENGINEERING
The Cambodian Vintage Music Archive Inc
Producer
Στίχοι
ឱ! កូនមាសម្តាយអើយ
កូនបែកម្តាយហើយ ឱ្យម្តាយយំនឹក
កូនមួយខ្លែងឆក់ កូនមួយលង់ទឹក
ឯស្វាមី ក៏ត្រូវពស់ចឹក
ស្ទើរភ្លឹក ស្មារតីហើយខ្ញុំ
ជាតិនេះទុក្ខអើយ ទុក្ខផ្ទួន ផ្ទួនគ្នា
ខ្លួនអើយកំព្រា ក្នុងលោកធំធេង
ជីវិតវឹលវល់ ដូចខ្យល់បក់ផ្សែង
ខ្ញុំយំស្រែក ទ្រូងបែកមិនលែង
តើថ្លែង ទុក្ខប្រាប់អ្នកណា
ម្តាយឯណា មិនស្រឡាញ់កូន
ស្រីឯណា មិនស្រឡាញ់ប្តី
នៅក្នុងលោកីយ៍ ចិត្តស្រីដូចគ្នា
សែនស្រឡាញ់អឺ ប្តីនិងបុត្រភ្ងារ
ម្តេចឱ្យខ្ញុំអឺ ឃ្លាតឃ្លា
កម្មពៀរ ផ្ទួនៗគ្នាម៉្លេះ
ចោលផ្ទះសម្បែង ផ្សងព្រេងតាមប្តី
គ្មានចង់បានអ្វី ក្រមានមិនគិត
សូមឱ្យតែសុខ ស្រណុកផ្លូវចិត្ត
ក៏មិនបានសុខទៀត ជីវិត
ស្រីណា មិនអស់សង្ឃឹម
ចោលផ្ទះសម្បែង ផ្សងព្រេងអឺតាមប្តី
គ្មានចង់បានអ្វី ក្រមានមិនគិត
សូមឱ្យតែសុខ ស្រណុកផ្លូវចិត្ត
ក៏មិនបានសុខទៀត ជីវិត
ស្រីណា មិនអស់សង្ឃឹម
Writer(s): Voy Ho
Lyrics powered by www.musixmatch.com