Κορυφαία τραγούδια από Sinn Sisamouth
Συντελεστές
PERFORMING ARTISTS
Sinn Sisamouth
Performer
COMPOSITION & LYRICS
វ៉ោយ ហូរ
Songwriter
Sinn Sisamouth Voy Ho Svay Sam Eua
Songwriter
Στίχοι
បើសិនជាស្រីមិនមេត្តា
សូមអូនកុំថា ខ្ញុំមានគូទៅហើយ
ព្រោះតែរៀមស្ម័គ្រ ទើបបញ្ជាក់ចម្លើយ
ម្តេចឆ្លើយបំពានគ្មានប្រណី?
អាសូររៀមផង ណាព្រលឹង
ចិត្តរៀមរំពឹង តែលើពៅពិសី
ម្តេចក៏កំណាញ់ ឱ្យបងខ្នាញ់នឹងស្រី?
កុំស្តីធ្វើអ្វីស្រីមាសបង
ត្រូវការយ៉ាងណា មេត្តាប្រាប់ចុះ
កុំនៅតុញតុះ ឱ្យប្រុសសៅហ្មង
បើត្រូវការពេជ្រ សូមសម្រេចប្រាប់បង
នួនល្អងថាចុះណាពៅណា
ខ្មាសមាត់ធ្វើអ្វី សម្លាញ់ចិត្ត
ប្រាប់បំណងពិត ដែលពួនក្នុងចិន្តា
ប្រាប់បងមកចុះ សោះឱ្យប្រុសសង្កា
ប្រាថ្នាយ៉ាងណាវាចាទៅ
ត្រូវការយ៉ាងណា មេត្តាប្រាប់ចុះ
កុំនៅតុញតុះ ឱ្យប្រុសសៅហ្មង
បើត្រូវការពេជ្រ សូមសម្រេចប្រាប់បង
នួនល្អងថាចុះណាពៅណា
ខ្មាសមាត់ធ្វើអ្វី សម្លាញ់ចិត្ត
ប្រាប់បំណងពិត ដែលពួនក្នុងចិន្តា
ប្រាប់បងមកចុះ សោះឱ្យប្រុសសង្កា
ប្រាថ្នាយ៉ាងណាវាចាទៅ
Written by: Sinn Sisamouth, Sinn Sisamouth Voy Ho Svay Sam Eua, Voy Ho, វ៉ោយ ហូរ