Στίχοι

ស្រឡាញ់ ស្រឡាញ់ ស្រឡាញ់តែស្រីមួយ
ចិត្តបងសែនព្រួយ ស្រឡាញ់គ្មានថ្ងៃភ្លេច
ស្រឡាញ់ ស្រឡាញ់ ស្រឡាញ់អូនជានិច្ច
ស្រឡាញ់អូនជានិច្ច ស្រឡាញ់តែស្រស់ស្រី
ស្អប់ណាស់! ស្អប់ណាស់! កុំធ្វើឱ្យអូនខឹង
ឈរឱ្យសម្លឹង សម្លឹងពេញមួួយថ្ងៃ
ស្អប់ណាស់ មើលអូនស្ទើរតែជ្រុះប្រស្រី
ស្អប់ណាស់សំដី បងកុំស្ដីបំពាន
ស្រឡាញ់ ស្រឡាញ់ ស្រឡាញ់តែស្រីឆ្នាស់
បងស្រឡាញ់ណាស់ គ្មានថ្ងៃបំភ្លេចបាន
ស្អប់ណាស់ប្រុសខូច មិនចង់ឱ្យបៀតប្រាណ
ស្រឡាញ់ ទើបបងហ៊ាន
ពោលថា ស្រឡាញ់! ស្រឡាញ់!
ស្អប់ណាស់! ស្អប់ណាស់!
ស្រឡាញ់ ស្រីង៉ក់ងរ!
ស្អប់កុំបញ្ជោរ នាំឱ្យរឹតតែក្នាញ់
ស្អប់ណាស់! ស្អប់ណាស់!
ស្រឡាញ់ រឹតស្រឡាញ់
ស្អប់ណាស់! ហើយរឹតក្នាញ់!
ស្រឡាញ់! ស្រឡាញ់ណាស់!
Written by: Ouch Thong
instagramSharePathic_arrow_out