Συντελεστές
COMPOSITION & LYRICS
Sinn Sisamouth
Lyrics
Στίχοι
គិតខុសអស់ហើយក្នុងជាតិនេះ
នឹងរិះរេកែវិញម្តេចហ្នឹងបាន?
កម្មអ្វីមកជួបប្រុសសាមាន្យ?
មនុស្សចិត្តតិរច្ឆាន សូមកុំឱ្យជួប
ស្តាយចិត្តស្តាយឈាម ស្រក់ចាកហត្ថា
ស្តាយចិត្តប្រាថ្នា ស្រោចស្រង់សង្ខារ ឱ្យផុតទុកភ័យ
លុះដឹងខ្លួនឯង ថាឱបស្រីថ្មី បញ្ឈឺចិត្តស្រី
ឱ្យភ័យ ដូចឃើញមច្ចុរាជឃោរឃៅ
បើចិត្តជាឈ្លើង ដៃជើងជាមារ
ម្តេចមិនប្រហារ កាត់ផ្តាច់សង្ខារ ឱ្យសូន្យភ្លាមទៅ?
ទុកឱ្យរស់ថ្វី កេរ្តិ៍ឈ្មោះអាស្រូវ?
ញាតិផងគេហៅ ស្រីខ្លៅមេម៉ាយ ស្លាប់ដោយឥតន័យ
អូនធ្លាប់ថ្នមបង លើខ្នើយប៉ាក់
ផ្តិលប្រាក់បញ្ចុក ទឹកនំចំណី
តស៊ូប្តូរឈាមមិនខ្លាចក្ស័យ
ដល់សងគុណស្រី បញ្ចេញថ្វីដៃ ដូចសត្វពស់វែក
មិនគួរច្រលំ លាមកថាជាផ្កា
នាំឱ្យឱរា ជួបប្តីឈឺផ្សា ដូចផ្កាឥតលំអង
ឬដូចស្លឹកឈើ ដែលជ្រុះចាកទង
ជាតិក្រោយសូមផ្សង ប៉ុនប៉ងជួបប្រុស មានចិត្តតែមួយ
Written by: Sinn Sisamouth, Various Artists