Κορυφαία τραγούδια από CheaZz Remix
Συντελεστές
PERFORMING ARTISTS
CheaZz Remix
Performer
COMPOSITION & LYRICS
CheaZz Remix
Composer
PRODUCTION & ENGINEERING
CheaZz Remix
Producer
Στίχοι
ថយក្រោយម្នាក់មួយជំហាន បានទេ
សម្រួលចិត្តខឹងមួយពេល បន្ធូរអាម្មណ៏ដែលតានតឹង
ដកដង្ហើមបំភ្លេចរាល់កំហឹង
នៅខំប្រឹងវែកញែកក៏គ្មានបានការ
ថយក្រោយម្នាក់មួយជំហាន សិនល្អទេ
មិនមែនមានន័យថាស្នេហ៏បញ្ចប់រលត់ត្រឹមយប់ហ្នឹង
បងដឹងថាព្រលឹងស្ងួននៅខឹង
រឿងរ៉ាវប៉ុណ្ណាក៏មិនអាចថ្លឹងក្តីស្នេហ៏បងចំពោះអូន
ភ្លេង
សាងក្តីស្នេហ៏តែងតែជួបឧបសគ្គ
មានតែមនុស្សពីរនាក់ទើបយល់ច្បាស់
រវាងបងហើយនិងអូន
បេះដូងបង្ហាញភាពស្មោះស្ម័គ្រ
ជាក់លាក់ មិនដែលរុញរា Ooh
តែថ្ងៃនេះ ទង្វើប្រែក្រឡាស់
ចិត្តបែរខុសពីមាត់ ព្រោះតែខឹង
កំហឹងក្លាយជាកំហុសលើសលោះព្រងើយស្ងាត់ឈឹង
មិនដឹងចិត្តអូនគិតអ្វី
អន់ចិត្តមែនទេ មិនបានដូចអ្វីអូនប៉ង
កំហឹងដុតរោលរំលងក្តីស្នេហា
ឈ្លោះគ្នាតិចតួច កុំទាន់ដាច់ចិត្តទៅណា
គ្រប់យ៉ាងនឹងប្រសើរនៅថ្ងៃស្អែក
ថយក្រោយម្នាក់មួយជំហាន បានទេ
សម្រួលចិត្តខឹងមួយពេល បន្ធូរអាម្មណ៏ដែលតានតឹង
ដកដង្ហើមបំភ្លេចរាល់កំហឹង
នៅខំប្រឹងវែកញែកក៏គ្មានបានការ
ថយក្រោយម្នាក់មួយជំហាន សិនល្អទេ
មិនមែនមានន័យថាស្នេហ៏បញ្ចប់រលត់ត្រឹមយប់ហ្នឹង
បងដឹងថាព្រលឹងស្ងួននៅខឹង
រឿងរ៉ាវប៉ុណ្ណាក៏មិនអាចថ្លឹងក្តីស្នេហ៏បងចំពោះអូន
ភ្លេង
ថយក្រោយម្នាក់មួយជំហាន សិនល្អទេ
មិនមែនមានន័យថាស្នេហ៏បញ្ចប់រលត់ត្រឹមយប់ហ្នឹង
បងដឹងថាព្រលឹងស្ងួននៅខឹង
រឿងរ៉ាវប៉ុណ្ណាក៏មិនអាចថ្លឹងក្តីស្នេហ៏បងចំពោះអូន
ភ្លេង
មេឃកំពុងតែភ្លៀងហើយ
តើថ្មើរនេះរូបស្រស់ត្រាណត្រើយកំពុងធ្វើអ្វី?
រងាទេពិសី ឈប់ខឹងបងទៅណាថ្លៃ
កុំគិត បញ្ចប់រឿងចុះ បំភ្លេចរាល់អ្វីៗ
ថយមួយជំហាន គិតរឿងល្អៗ ផ្តើមសារជាថ្មី
Ooh babe
នៅចាំគ្រាដែលយើងសាសង
នឹកឃើញរូបភាព អូនថើបបង
នឹកក្លិននិងសម្លេងសើចនួនល្អង
អូនឈរអោបបងនៅពីក្រោយខ្នង
អឺងអឺងអឺងអើយ
ស្រឡាញ់គ្នាប៉ុណ្ណឹងហើយ
កុំដាច់ចិត្តចោលគ្នា
អន់ចិត្តមែនទេ មិនបានដូចអ្វីអូនប៉ង
កំហឹងដុតរោលរំលងក្តីស្នេហា
ឈ្លោះគ្នាតិចតួច កុំទាន់ដាច់ចិត្តទៅណា
គ្រប់យ៉ាងនឹងប្រសើរនៅថ្ងៃស្អែក
ថយក្រោយម្នាក់មួយជំហាន បានទេ
សម្រួលចិត្តខឹងមួយពេល បន្ធូរអាម្មណ៏ដែលតានតឹង
ដកដង្ហើមបំភ្លេចរាល់កំហឹង
នៅខំប្រឹងវែកញែកក៏គ្មានបានការ
ថយក្រោយម្នាក់មួយជំហាន សិនល្អទេ
មិនមែនមានន័យថាស្នេហ៏បញ្ចប់រលត់ត្រឹមយប់ហ្នឹង
បងដឹងថាព្រលឹងស្ងួននៅខឹង
រឿងរ៉ាវប៉ុណ្ណាក៏មិនអាចថ្លឹងក្តីស្នេហ៏បងចំពោះអូន
Written by: CheaZz Remix