Συντελεστές

PERFORMING ARTISTS
យក់ ដួងតារា
Vocals
COMPOSITION & LYRICS
យក់ ដួងតារា
Songwriter
ខាន់ ចូវយី
Composer
PRODUCTION & ENGINEERING
ខាន់ ចូវយី
Recording Engineer

Στίχοι

១.អង្គុយស្ដាយក្រោយ បានប្រយោជន៍អ្វី? ខ្លួនឯងនេះចង្រៃ ព្រៃផ្សៃកំរោលបាំងមុខ ធ្វើបាបចិត្តសី
ឱ្យឈឺរីងរៃពេញបន្ទុក មិនដែលបានផ្តល់ក្តីសុខ ឱ្យនាងស្រួលចិត្តម្តងណា។
២.ខ្លួនឯងប្រមឹក ពួកម៉ាកបនភឿន ចូលដល់ផ្ទះរករឿង ច្រំធាក់ជេរស្តីឡូឡា មិនគិតត្រូវខុស ជុលជ្រួសអាង អំណាចសុរា ចោលម្សៀត ប្តីគ្មានបានការ ឱ្យនាងឈឺផ្សាគ្មានល្ហែ។
R .អាឈឹមអើយ! ម្ដេចឡើយកម្សត់ខ្លួនម្ល៉េះ!
ប្រពន្ធរត់ចេញបាត់ពីផ្ទះ មិនដឹងទៅទីណាទេ
នាងទ្រាំលែងបាន ប្តីតិរច្ឆានចរិតដូចឆ្កែ ទឹកភ្នែកប្ដីអាវ៉ាសែ ភ្ញាក់ខ្លួនដូចខ្មោចប្រាំពីរថ្ងៃ។
៣.ប្តីពាលមា្នក់នេះ ដឹងកំហុសហើយ ប្រពន្ធបងអើយ! បែរក្រោយវិលវិញរកប្ដី បងសូមសន្យាឈប់ផឹកសុរា កែខ្លួនជាថ្មី បើថ្ងៃមុខហ៊ានធ្វើបាបស្រី រន្ទះបាញ់ទាំងថ្ងៃ ឱ្យស្លាប់ទៅចុះ! ៕
ច្រៀងវគ្គ R-៣ វិញចប់
Written by: ខាន់ ចូវយី, យក់ ដួងតារា
instagramSharePathic_arrow_out