Κορυφαία τραγούδια από Khmer old songs ចម្រៀងពីដើម
Συντελεστές
PERFORMING ARTISTS
សុីន
Background Vocals
COMPOSITION & LYRICS
សុីសាមុត
Songwriter
PRODUCTION & ENGINEERING
សុីសាមុត
Engineer
Στίχοι
ហ៊ឺ ហ៊ឺ ហ៊ឺ ហ៊ឺ ហ៊ឺ ហ៊ឺ ហ៊ឺ
មើលមេឃ មេឃស្រឡះភ្លឺថ្លា
មើលផ្កា ឃ្មុំក្រេបលម្អង
បុប្ផាគឺអូន ឯឃ្មុំគឺបង
កែវកុំសៅហ្មង ឃ្មុំបងក្រេបផ្កាតែមួយ
បើផ្ការោយ
កុំឱ្យព្រួយ មួយនឹងមួយមិនក្បត់ទេ
អូនមិនជឿសោះ សំដីបុរសហូរដូចទន្លេ
ជឿអ្នកណាមាសមេ ឬ មួយជឿគេជាងបង
ព្រលឹងកុំទាន់ខឹងពិសី ប្រណីហុចថ្ពាល់ឱ្យបង
បងសូមអង្អែល អង្អែលថើបផង
ថើបមួយម៉ឺនដង
នែ!បងថយចេញឱ្យឆ្ងាយ
ចេញទៅណា
ចេញឱ្យឆ្ងាយ
ឱ!ឆោមឆាយមិនទៅទេ ចិត្តអាក្រក់ម្ល៉េះ
មិនមែនអាក្រក់ទេ បើចង់ថើបទាល់តែ
ស្នេហ៍កោរពុកមាត់ចេញទៅ
អីយ៉ាស់! កោរមិនបានទេអូន
ប្រុសស្ងួន មានអ្វីលាក់បាំង
ពុកមាត់បងនេះ គឺជាកម្លាំង
តែកោរទៅអស់ខ្លាំង ឯខ្មាំងសត្រូវមើលងាយ
ភរឬភូត
នែ!ឆោមឆាយ បងនិយាយការពិតច្បាស់
កុំប្រាប់អ្នកណា ពីអានុភាពនេះ
ទុកពុកមាត់ពិសេស ដើម្បីការពារស្នេហ៍យើង
ឃ្លានណាស់ អឺងអើយឆោមឆាយ
តើបាយ ដាំឆ្អិនហើយនៅ?
ឃ្លានណាស់ អឺងអើយឆោមឆាយ
តើបាយ ដាំឆ្អិនហើយនៅ?
ឆ្អិនហើយ ឱ!ណាប្រុសពៅ
មានអ្វីខ្លះទៅ ម្ហូបអាហារ
មានគ្រប់សម្លអាំងឆា
អញ្ជើញពិសា ណាអ្នកប្តីអើយ
តើមានអើយ ប្រហុកកប់ទេ?
ប្រុសស្នេហ៍ មានដែរណាប្តី
តើមានអើយ ប្រហុកកប់ទេ?
ប្រុសស្នេហ៍ មានដែរណាប្តី
អូ! ត្រូវហើយនឹងអន្លក់ស្វាយខ្ចី
បេះពីព្រៃ ថ្មីៗ អូ!ស្រក់ទឹកមាត់ច្រូច
ត្រូវហើយនឹងអន្លក់ស្វាយខ្ចី
បេះពីព្រៃ ថ្មីៗ ស្រក់ទឹកមាត់ច្រូច
Written by: Sinn Sisamouth