Κορυφαία τραγούδια από សុន ស្រីពេជ្រ
Στίχοι
I-អូនដេីរកាត់ព្រៃអេីយ ឱ!លោកប្ដីអេីយ
រាត្រីជ្រងំ(២ដង) ល្ហិតល្ហៃឱ!ណាល្ហិតល្ហៃទុក្ខធំអេីយ ឱ!លោកប្ដីអេីយ យំមេីលមុខកូន(២ដង)។
II-អូននឹកប្ដីខ្លាំងណាស់អេីយ ឱ!លោកប្ដីអេីយ ឱ!ម្ចាស់ជីវិតអូន(២ដង) ខ្ទេចខ្ទាំឱ!ណាគ្រាំគ្រាស្ទេីរសូន្យអេីយ! ឱ!លោកប្ដីអេីយ ផ្សងព្រេងវេទនា(២ដង)។
III-ពីរនាក់ម្ដាយកូនថ្លៃអេីយ កូនមាសម្ដាយអេីយ ដេកក្នុងព្រៃកំព្រា(២ដង) អាណិតឱ!ណាកូនប្រុសស្ងួនភ្ងា ឱ!ណាកូនអេីយ វេទនារងទុក្ខ(២ដង)។
IV-ពីភូមិសំរោងអេីយ ឱ!ណាលោកអេីយ ឆ្លងច្រេីនឃុំស្រុក(២ដង)ស្លេកស្លាំងឱ! ណាស្លេកស្លាំងទឹកមុខអេីយ ឱ!ណាលោកអេីយ ខ្លួនសរសៃរខ្ចី(២ដង) ។
V-សុំផ្ទះអ្នកស្រុកអេីយ ឱ!ណាលោកអេីយ ឈប់ស្នាក់អាស្រ័យ(២ដង) បឹងព្រួលឱ!ណាបឹងព្រួលទឹកដីអេីយ ឱ!លោកប្ដីអេីយ ប្ដីធ្លាប់រស់នៅ(២ដង)។
VI-កូនណែតប្រុសថ្លៃអេីយ កូនមាសម្ដាយអេីយ គ្មានអ្វីបំបៅ(២ដង)ម្ដាយបបរឱ!ណាពោតឲ្យកូនបៅ ឱ!ណាកូនអេីយ រស់ចាំផ្លូវពុក(២ដង) ។
VII-ម្ដាយធម៌បងយំអេីយ ឱ!លោកប្ដីអេីយ ខ្ញុំប្រាប់បងស្លាប់(២ដង)ក្នុងចិត្តឱ!ណា អូនសែនឈឺចាប់អេីយ ឱ!លោកប្ដីអេីយ ដូចប្រមាថបងអេីយ(២ដង)។
VIII-ឱ!បឹងក្រចាប់អេីយ ឱ!ណាលោកអេីយ ស្ដាប់ពាក្យសៅហ្មង(២ដង)អាធ្រាត្រ អូនដេីរកាត់ព្រៃភ្នំផងអេីយ ឱ!ណាលោកអេីយ ឆ្លងគ្រោះឆ្លងភ័យ(២ដង)។