Credits
PERFORMING ARTISTS
Ros Sereysothea
Performer
COMPOSITION & LYRICS
ពៅ សុីផូ
Songwriter
Lyrics
រស់នៅសព្វថ្ងៃ តាមតែវាសនា
អ្វីដែលប្រាថ្នា ក៏ឈោងមិនដល់
ជីវិតដូចឥត រស្មី
ពោរពេញ កង្វល់
នេះហើយគឺផល ស្នេហាខកខាន
រស់នៅសព្វថ្ងៃ អស់ ក្តីសង្ឃឹម
ដូចមេឃរលឹម ទុក្ខព្រួយគ្មានស្រាន្ត
អារម្មណ៍វិលវល់ ព្រោះស្នេហ៍
ស្ទើរទ្រាំ មិនបាន
បើសិនក្ស័យប្រាណ ទើបផុតកម្មពៀរ
ដួងចិត្ត សៅហ្មង
ព្រោះចំណងស្នេហ៍
នៅរង់ចាំតែ វាសនា
រាប់ថ្ងៃ រាប់ខែ រាប់ឆ្នាំ
ចិត្តនៅ សច្ចា
ថាស៊ូរបូជា ដួងចិត្តជូនបង
ជើងមេឃវែងឆ្ងាយ ឆ្ងាយដាច់អាល័យ
ស្នេហ៍អស់និស្ស័យ រុះរោយលំអង
រស្មីជីវិត អូនថយ
ថយបន្តិចម្តង
គ្មានអ្វី អាចស្រង់ ឱ្យផុតវេរា
ដួងចិត្ត សៅហ្មង
ព្រោះចំណងស្នេហ៍
នៅរង់ចាំតែ វាសនា
រាប់ថ្ងៃ រាប់ខែ រាប់ឆ្នាំ
ចិត្តនៅ សច្ចា
ថាស៊ូរបូជា ដួងចិត្តជូនបង
ជើងមេឃវែងឆ្ងាយ ឆ្ងាយដាច់អាល័យ
ស្នេហ៍អស់និស្ស័យ រុះរោយលំអង
រស្មីជីវិត អូនថយ
ថយបន្តិចម្តង
គ្មានអ្វី អាចស្រង់ ឱ្យផុតវេរា
Lyrics powered by www.musixmatch.com