album cover
លាហើយពោធិសាត់
15
Worldwide
លាហើយពោធិសាត់ was released on February 19, 2021 by Cambodian Vintage Music Archive as a part of the album កកាកិកី
album cover
Release DateFebruary 19, 2021
LabelCambodian Vintage Music Archive
Melodicness
Acousticness
Valence
Danceability
Energy
BPM132

Credits

PERFORMING ARTISTS
Sinn Sisamouth
Sinn Sisamouth
Performer
COMPOSITION & LYRICS
មែរប៊ុន និង សុីនសុីសាមុត
Songwriter

Lyrics

នឹកឡើងគួរឱ្យ សោកស្ដាយពេកក្រៃ
ឃ្លាតហើយ ឃ្លាតហើយ ព្រឹក្សព្រៃ
ឃ្លាតទាំងទឹកដី កំណើតខ្ញុំអើយ!
ពីថ្ងៃនេះទៅ ខានបានយល់ហើយ
លាហើយលាហើយ ស្ទឹងអើយ!
លាទាំងក្ដី អាល័យ
ត្រពាំងបឹងបួរ វាលស្រែធំធេង
ខ្នងភ្នំ ឆ្ងាយដាច់សង្វែង
ហឬទ័យខ្ញុំតែង តែនឹកស្រមៃ
ឱ!ស្ទឹងពោធិ៍សាត់ អ្នកមាននិស្ស័យ
ចិត្តរៀមរែង នឹកមមៃ
គ្មានលោះ ថ្ងៃឡើយណា
ទឹកស្ទឹងត្រជាក់ រួមរ័ក្សសុខសាន្ត
តើឱ្យខ្ញុំភ្លេចម្ដេចនឹងអឺបាន
បើថ្លៃស្មើរនឹង កែវនេត្រា
ក្រែងតែបងស្លាប់ បាត់បង់សូន្យសង្ខារ
ទើបផុត ពីក្ដីស្នេហា
ស្នេហាជាមួយ កល្យាណ
លាហើយពោធិ៍សាត់ លាក្លិនរំដួល
ពៅអើយ! អូនកុំប្រែប្រួល
ឱ្យបងឆាបឆួល ខកប្រាណ
និស្ស័យយើងមាន គង់ជួបមិនខាន
បងសង្ឃឹម ថានឹងបាន
ស្នេហ៍សុខសាន្ត នឹងគ្នា
Written by: មែរប៊ុន និង សុីនសុីសាមុត
instagramSharePathic_arrow_out􀆄 copy􀐅􀋲

Loading...