Credits

Lyrics

ពេញ ក្រមុំពេលណា៎
ប្លែកណាស់! ប្លែកណាស់!
ជួបប្រទះតែទុក្ខព្រួយ
ក្រែងរលាយ ក្រែងរលួយ
ព្រហ្មចារីពន្លកត្រួយ ព្រួយមួយជីវិត
ពេញ ក្រមុំពេញព្រួយ!
ពេញទ្រូង! ពេញទ្រូង!
ខ្លាចវាលួងល្បួងដួងចិត្ត
ខ្លាចប្រុសព្រានគ្មានអាណិត
បើស្គាល់កាយ រសាយចិត្ត
ឱ្យជីវិត ពេញក្រមុំ
បើសិនជាបានប្រាណស្និត
ជួបនឹងស្នេហ៍ ពិតឧត្តម
សប្បាយមែន ពេញក្រមុំ
ជីវិតជួបសុខសុខុម មនោរម្យចិន្ដា
ចិត្តក្រមុំគ្រប់គ្នា ក្រមុំគ្រប់គ្នា
សូមប្រាថ្នា ស្នេហ៍តែមួយ
មិនចង់ទេ ស្នេហ៍មួយរយ
មិនចង់ទេ កើតទុក្ខព្រួយ
មួយនឹងមួយ បានហើយ
ពេញ ក្រមុំពេលណា៎
ប្លែកណាស់! ប្លែកណាស់!
ជួបប្រទះតែទុក្ខព្រួយ
ក្រែងរលាយ ក្រែងរលួយ
ព្រហ្មចារីពន្លកត្រួយ ព្រួយមួយជីវិត
ពេញ ក្រមុំពេញព្រួយ!
ពេញទ្រូង! ពេញទ្រូង!
ខ្លាចវាលួងល្បួងដួងចិត្ត
ខ្លាចប្រុសព្រានគ្មានអាណិត
បើស្គាល់កាយ រសាយចិត្ត
ឱ្យជីវិត ពេញក្រមុំ
បើសិនជាបានប្រាណស្និត
ជួបនឹងស្នេហ៍ ពិតឧត្តម
សប្បាយមែន ពេញក្រមុំ
ជីវិតជួបសុខសុខុម មនោរម្យចិន្ដា
ចិត្តក្រមុំគ្រប់គ្នា ក្រមុំគ្រប់គ្នា
សូមប្រាថ្នា ស្នេហ៍តែមួយ
មិនចង់ទេ ស្នេហ៍មួយរយ
មិនចង់ទេ កើតទុក្ខព្រួយ
មួយនឹងមួយ បានហើយ
instagramSharePathic_arrow_out

Loading...