Top Songs By Sinn Sisamouth
Credits
PERFORMING ARTISTS
Sinn Sisamouth
Performer
Pen Ran
Performer
Eung Nary
Performer
COMPOSITION & LYRICS
វ៉ោយ ហូរ
Songwriter
Lyrics
ឈប់សិននែ! កុំទាន់ទៅណា
ឈប់សិននែ! កុំទាន់ទៅណា
នែ! លោកអាចារ្យ អាចារ្យបាំងឈើ
ឈប់សិននែ! កុំទាន់ទៅណា
ឈប់សិននែ! កុំទាន់ទៅណា
នែ! លោកអាចារ្យ អាចារ្យបាំងឈើ
ឆ្លើយមកកុំធ្វើពើ ឆ្លើយមកកុំធ្វើពើ
កុំគ្រាន់បើមើ ប្រហើរមិនដឹង
មានរឿងអី បានជាដល់ថ្នាក់ខឹង
កុំទាន់ខឹង យើងនិយាយគ្នាសិន
មកដល់ភ្លាមកិន
ម្ដេចមិនឱ្យកិន មើលទៅមុខមិនញិន
ប៉ិនហើយប៉ិន ប៉ិនលួចរបស់គេ
ឃើញទេ! ឃើញទេ! ឃើញទេ!
ឃើញទេ! ឃើញទេ! ឃើញទេ!
លួចទ្រព្យគេឱ្យគេវិញទៅ
នែ! វ៉ើយ អញមិនមែនចោរទេ
លួចគេថាមិនមែនចោរទៀត
នែ! មនុស្សមានស្នៀត នែ! ប្រយ័ត្នខ្លួនវ៉ើយ
នែ! វ៉ើយ អញមិនមែនចោរទេ
លួចគេថាមិនមែនចោរទៀត
នែ! មនុស្សមានស្នៀត នែ! ប្រយ័ត្នខ្លួនវ៉ើយ
គាត់លួចមែនហើយ
នែ! វ៉ើយកុំថាផ្ដាស់
កុំ! ថាផ្ដាស់ អញជាចាស់កាន់សីល
សីលអំប៊ីគឺវាស៊ីអំបិល ខូចហើយខិល
កុំរអិលមាត់ពេក
នែ! ចោរចម្លែក
កុំខ្លាំងដៃពេក ខ្ញុំមិនមែនចោរសោះ
ឯទ្រព្យនោះ ខ្ញុំថែទុកឱ្យទេ
គ្មានទេ! គ្មានទេ! គ្មានទេ!
គ្មានទេ! គ្មានទេ! គ្មានទេ!
ចិត្តខ្មៅអែ! លួចគេមែនណុស
យី!អើនែ! អាកូនចង្រៃ
យី!អើ! មីម៉ែអប្រិយ
នែ! កុំមកស្ដី បង្ខូចឈ្មោះអញវ៉ើយ
យី!អើនែ! អាកូនចង្រៃ
យី!អើ! មីម៉ែអប្រិយ
នែ! កុំមកស្ដី បង្ខូចឈ្មោះអញវ៉ើយ
មែនហើយ ឱ! មែនហើយ
មែនហើយ ឱ! មែនហើយ
ឱ! លោកអើយខ្ញុំសូមស្បថទៅចុះ
កុំជឿវា វាមិនដឹងអីសោះ
ព្រោះទ្រព្យនោះ គឺជាទ្រព្យពិសេស
មានចោរចង់លួច ចង់ប្លន់រទេះ
ខ្ញុំក៏មានតំរិះ ចេះលាក់ទុកចង់ជូនលោកទេ
ណ្ហើយចុះ! តាវាហួសអស់ទៅហើយ
ណ្ហើយចុះ! តាវាហួសអស់ទៅហើយ
មិនថ្វីទេ! ឱ្យតែទ្រព្យខ្ញុំមក
មែនហើយឱ្យ ទៅគេវិញទៅឪ
មែនហើយឱ្យ ទៅគេវិញទៅឪ
ឪមិនត្រូវលួចគេទេណា!
Written by: វ៉ោយ ហូរ