album cover
ចៅដក
356
Worldwide
ចៅដក was released on July 20, 2021 by Cambodian Vintage Music Archive as a part of the album ចៅដក ខ្ចងក្តក់
album cover
Release DateJuly 20, 2021
LabelCambodian Vintage Music Archive
Melodicness
Acousticness
Valence
Danceability
Energy
BPM105

Credits

Lyrics

រសៀលគងព្រៃ
រៃយំ ល្វើយអឺល្វើយ
ឱ!កែវ បងអើយ
នាងអឺ! នៅទីណា?
បងសែនអាល័យ ស្ទើរក្ស័យជីវា
រង់ចាំ ស្នេហា
គ្មានលស់ពេលឡើយ
ឱ! ចៅដក ដកអឺយ
ចៅដក ល្ហុង
អញ្ជើញមន្តស្នេហ៍វីយ៉ូឡុង
ប្រុងកូតហៅស្រី មកឆាប់រ៉ា
អូនមកដល់ហើយ បងអឺយកុំសង្កា
វីយ៉ូឡុងអឺ! ប្រាប់អូនថា
ស្នេហា នៅចាំ
អូនសែនភិតភ័យ
ទ្រូងស្រីប្រេះស្រាំ
ឮថាអឺ! ប្រុសបងផ្ដាំ
ឱ្យអូន មកអឺ! ជួប
ឱ! ចៅដក ដកអឺយ!
ចៅដក ចំប៉ា
អញ្ជើញមន្តស្នេហ៍ហ្គីតា
ជួយថ្នមស្នេហា ឱ្យខ្ញុំផង
បងមិនខឹងទេ
ម្ចាស់ស្នេហ៍កុំសៅអឺហ្មង
ហ្គីតា បានប្រាប់បង
ថាអូនអឺ! មកហើយ
កាយស្រស់ភក្រ្តឈ្មង
បងសូមកៀកអឺកើយ
សូមកាយអូនជាខ្នើយ
ប្រចាំជីវិត
ឱ! ចៅដក ដកអឺយ!
ចៅដក នួនស្រី
អញ្ជើញមន្តស្នេហ៍ចាប៉ី
សូមអ្នកបំភ្លៃ បំពេពៅ
បងមើលតារា ឆាយាសន្ធៅ
កាយអូនអឺ! នែបនៅ
ជាអឺមួយ សង្សារ
បងចាប់ជន្លេន ក្ដិចស្ទូចមច្ឆា
ឱនថើបបុប្ផា ទុកជាសាក្សី
ឱ! ចៅដក ដកអឺយ!
ចៅដក ក្ដាំងងា
អញ្ជើញភ្លេងទាំងអស់គ្នា
ប្រគំបំពេ គូខ្ញុំ អឺ!ផង
Written by: បទភ្លេងបូរាណ ទំនុក សុីន សុីសាមុត
instagramSharePathic_arrow_out􀆄 copy􀐅􀋲

Loading...