Featured In

Credits

Lyrics

ស្មោះ!!!! ពីចិន្ដា
រង់ចាំមេត្តា នឹងនិស្ស័យ
បើគង់ស្រណោះ ហើយអាឡោះអាល័យ
នោះលោកីយ៍ មានខ្លឹមសារ
សូម!!! តែអាណិត
អាសូរជីវិត ដែលកំព្រា
បើសិនចិត្តប៉ង ខុសបំណងប្រាថ្នា
ចិត្តជឿថា រស់គ្មានន័យ
សង្ឃឹមម្ដេចទៅ បេីរស់នៅ
យប់ជ្រៅចន្ទគ្មានប្រណី
មេត្តាបំភ្លឺរស្មី
ជានិស្ស័យស្នេហា
សែន!!! លួចស្រឡាញ់
សុខចិត្តចុះចាញ់ មិនវាចា
បើជីវិតថ្លៃ មាននិស្ស័យវាសនា
ព្រាត់មួយគ្រា គង់ជួបវិញ
សង្ឃឹមម្ដេចទៅ បេីរស់នៅ
យប់ជ្រៅចន្ទគ្មានប្រណី
មេត្តាបំភ្លឺរស្មី
ជានិស្ស័យស្នេហា
សែន!!! លួចស្រឡាញ់
សុខចិត្តចុះចាញ់ មិនវាចា
បើជីវិតថ្លៃ មាននិស្ស័យវាសនា
ព្រាត់មួយគ្រា គង់ជួបវិញ
Written by: Ma Lapi, Pov Sipho
instagramSharePathic_arrow_out