album cover
យប់មួយនៅមាត់សមុទ្រ
Worldwide
យប់មួយនៅមាត់សមុទ្រ was released on August 22, 2021 by Cambodian Vintage Music Archive as a part of the album ចា៎!ចា៎!ចា៎! បើមាននិស្ស័យ
album cover
Release DateAugust 22, 2021
LabelCambodian Vintage Music Archive
Melodicness
Acousticness
Valence
Danceability
Energy
BPM95

Credits

Lyrics

រលករលេញប្រដេញគ្នាទៅ ឆ្ងាយហើយ
បងអើយ បងកើយខ្នើយដៃស្រស់ស្រី
ពូកខ្សាច់មាត់ច្រាំង ចន្ទចាំងរស្មី
ស្រដី ប្រុសថ្លៃថាកុំភ្លេចខ្ញុំ
ជើងមេឃវែងឆ្ងាយឯនាយទូកតូច រសាត់
ជួនឃើញជួនបាត់ ស្ងប់ស្ងាត់ជ្រងំ
ខ្យល់ថ្ងូរល្វើយល្វើយ ឆ្លើយនឹងសត្វយំ
ភិរម្យ សុខុមក្នុងចិត្តស្នេហា
ក្រសោប អោបចង្កេះ
មិនរបេះ លួចកេះខ្នងជីវា
លួងលោមថ្នម ស្នេហា
ចន្ទថ្លា មេត្តាកុំទាន់យាងទៅ
រលករលេញប្រដេញគ្នាមក វិញហើយ
បក់បោកគ្មានស្បើយ កណ្តាលយប់ជ្រៅ
ក្លិនស្នេហ៍ឆ្នេរខ្សាច់ ដាច់ស្នាមក្រឡៅ
តទៅ រស់នៅសង្ឃឹមរូបបង
ក្រសោប អោបចង្កេះ
មិនរបេះ លួចកេះខ្នងជីវា
លួងលោមថ្នម ស្នេហា
ចន្ទថ្លា មេត្តាកុំទាន់យាងទៅ
រលករលេញប្រដេញគ្នាមក វិញហើយ
បក់បោកគ្មានស្បើយ កណ្តាលយប់ជ្រៅ
ក្លិនស្នេហ៍ឆ្នេរខ្សាច់ ដាច់ស្នាមក្រឡៅ
តទៅ រស់នៅសង្ឃឹមរូបបង
instagramSharePathic_arrow_out

Loading...